​រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​លើក​ទី​៥៦ អាណត្តិ ទី​២

(​ខេត្ត​កំពត​)៖ នៅ​ពី​ព្រឹក​ថ្ងៃ​ទី​០៩​ខែ​មករា​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​៥៦ អាណត្តិ ទី​២​របស់ខ្លួន ក្រោម​អធិបតីភាព លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោ​កជឹង ផល្លា អភិបាលខេត្ត​ស្ដីទី​តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។

​កិច្ចប្រជុំ បាន​ផ្ដោត​លើ​របៀបវារៈ​សំខាន់​រួមមាន​៖
១-​ពិនិត្យ​អនុម័ត លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​៥៦ អាណត្តិ ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២-​ពិនិត្យ អនុម័ត លើ​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​៥៥ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​។
៣-​ពិនិត្យ អនុម័ត លើ​របាយការណ៍​ប្រចាំខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដីពី ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត​។
៤-​ពិនិត្យ ពិភាក្សា លើរ​បាយណ៍​ប្រចាំឆ្នាំ ២០១៨ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។
៥-​ពិនិត្យ អនុម័ត លើ​របាយការណ៍​ស្ដីពី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៨​។
៦-​ពិនិត្យ អនុម័ត លើ​សេចក្ដីសម្រេច ស្ដី​ពី​ការផ្លាស់ប្ដូរ និង​បំពេញ​បន្ថែម នូវ​សមាសភាព​គណៈកម្មាធិកា​រ​លទ្ធកម្ម​។​
៧-​ពិនិត្យ អនុម័ត លើ​សេចក្ដីសម្រេច ស្ដី​ពី​ការផ្លាស់ប្ដូរ និង​បំពេញ​បន្ថែម នូវ​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស​និង​បញ្ហា​ផ្សេងៗ​។​

​លោក ជឹង ផល្លា អភិបាលរង តំណាង លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត​ដែល​តែងតែ​រួមសហការ និង​លើក​ជា​យោបល់​ជាមួយ​គណៈ​អភិបាលខេត្ត ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍន៍​ខេត្ត​កំពត​កាន់តែ​មាន​ភាព​រីកចម្រើន ដូចជា​បញ្ហា​ដោះស្រាយ​និង​បញ្ហា​ការចាត់វិធានកា​រលើ​ការងារ​ផ្សេងៗ គឺ​ខេត្ត​តែងតែ​អនុវត្ត​ធ្វើឡើង​ផ្អែក​ទៅ​តាម​តួនាទី​និង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដែល​បញ្ហា​ទាំងអស់​នោះ​កើតឡើង​ក្នុង​មូលដ្ឋាន​នៃ​ការគ្រប់គ្រង​រដ្ឋបាល​និមួយៗ​។​

​លោក អ៊ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​គណៈ​អភិបាលខេត្ត ក៏ដូចជា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ដែល​កន្លងមក​បាន​ខិតខំ​ជំរុញ​កិច្ចអភិវឌ្ឍន៍​មាន​ការរីកចម្រើន​ក្នុង​ខេត្ត​គួរឲ្យកត់សម្គាល់​។​ជាមួយនេះ លោក​ក៏​នៅតែ​សំណូមពរ​ឲ្យមាន​ការយកចិត្តទុកដាក់​និង​ជំរុញ​បន្ថែមទៀត ពិសេស​សេវា​តម្រូវការ និង​សេវា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!