​អគ្គីភ័យ​ឆាប់ឆេះ អាគារ​កាស៊ីណូ មួយ​កន្លែង​មាន​កំពស់​១៨ ជាន់ បង្ក​ការភ្ញាក់ផ្អើល ពេញ ទីក្រុង​ប៉ោយប៉ែត ទាំងយប់​…!!!

ក្រុង​ប៉ោយ​ប៉ែតៈ អគ្គីភ័យ​ឆាប់ឆេះ អាគារ​កាស៊ីណូ មួយកន្លែង មាន​កំពស់​១៨ ជាន់​បង្ក​ការភ្ញាក់ផ្អើល ពេញ​ទីក្រុង​ប៉ោយប៉ែត ក្រោយ​អាគា​រកា​សុីណូ ហ្គ្រេ​នទីង ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន ១ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី ០៧ ខែ​មករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ០៩ និង ២០ នាទី យប់ ។​

​ក្នុង​ហេតុការណ៍ អគ្គីភ័យ​ឆាបឆេះ​នេះ​ដែល គេ​សង្កេតឃើញថា​៖ មាន​វត្តមាន​របស់​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​ជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ និង​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​ក្រុង​ប៉ោយ​ប៉ែត ព្រមទាំង​កងកំលាំងប្រដាប់អាវុធ មន្ត្រី​ពាក់ព័ន្ធ​នានា ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះជួយ អន្តរាគមន៍ ពន្លត់អគ្គីភ័យ ទាន់ពេលវេលា​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ ២០១៩ នេះ​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែ​ត​ប៉ុស្តិ៍ អោយដឹងថា​៖ មូលហេតុ​ដែល​បង្ក​អោយមាន​ភ្លើង​ឆាបឆេះ​បែបនេះ គឺ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី ក្នុង​ជណ្ដើរយន្ត រីឯ​ទំហំ​នៃ​ការ​ខូច ខាត គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ​នោះទេ​។

​ហើយ​ក្នុង​ហេតុការណ៍ អគ្គីភ័យ​ឆេះ​អាគារ កាស៊ីណូ ដែល​មាន​កំពស់​១៨​ជាន់ បណ្តាល​អោយ មាន​អ្នករងរបួស ស្រាល ៦​នាក់ តែ​ពុំ​មាន​អ្នកណា​ម្នាក់​ស្លាប់​នោះទេ ហើយ​លោក​អភិបាលក្រុង បន្ត​អោយដឹងទៀតថា​៖ អគ្គីភ័យ ដែល​ឆាបឆេះ​ត្រូវ​បាន​ពន្លត់​ជោគ ជ័យ នៅវេលា​ម៉ោង​១២​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដ៏​ដែល​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!