ក្មេង​ជំទង់​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​

(​ខេត្ត​កែប​)៖ ក្មេងប្រុស​ជំទង់​ម្នាក់​បាន​រងរបួស​យ៉ាងដំណំ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​និង​ម៉ូតូ នៅ​លើ​កំណេត់​ផ្លូវជាតិលេខ​៣៣​។​

​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​០៦​ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៥-២៦ ស្ថិតក្នុង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ លោក​វរសេនីយ៍ឯក តូ​វ សុវណ្ណ អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានឱ្យដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៦​ខែ​មករា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បង្កឡើង​ដោយសារ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​សេ​១២៥ បណ្តាល​ឱ្យ​ក្មេងប្រុស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​។​លោក​អធិការ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រថយន្ត​ធ្វើដំណើរ​មក​ពី​លិច​ទៅ​កើត ចំណែក​ម៉ូតូ​C125​បើក​មក​ពី​កើត​ទៅ​លិច ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ស្រាប់តែ​មក​ដល់​ចំណុច​គ្រោះថ្នាក់​យានយន្ត​ទាំង​ពីរ​គ្រឿង​ក៏​បុក​គ្នា​ពេញទំហឹង​តែ​ម្តង​។​

​លោកអិកា​របាន​ឱ្យដឹងទៀតថា ជនរងគ្រោះ​មានឈ្មោះ កេ​ន ចំរើន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​សាងាំ​ុ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជិះ​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-1475​។​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែន​ឌ័័​រ ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-3763 អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល​។​

​បច្ចុប្បន្ន​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​អាណាព្យាបាល​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​មក​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!