បែកធ្លាយ​រឿង​អំពើពុករលួយ របស់លោក​ឧត្ដមសេនីយ៍ត្រី ផេង តា​រ៉ា ស្នងកា​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងកា​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ​

ខេត្ត​ឧត្ដរមានជ័យ ៖ តើ​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ គិត​យ៉ាង​ណា​? ចំពោះ​មន្ដ្រី​ក្រោម​ឱវាទ​របស់​លោក  ឧត្ដមសេនីយ៍ត្រី ផេង ដា​រ៉ា ស្នងកា​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​បាន​បែកធ្លាយ​រឿងអាស្រូវ បាន​ប្រព្រឹត្ត អំពើពុករលួយ ដ៍​យូ​លង់​ច្រើន​ឆ្នាំ​មកនេះ​។​

​នៅ​ព្រឹក​ថ្ងៃ​៤ ខែ​មករា​ឆ្នាំ ២០១៩​នេះ មានការ​បែកធ្លាយ​រូបភាព​ឯក្សារ​មួយ ដែល​អាជីវករ​ដឹក​សត្វ​មាន់រ​ស់​ឆ្លងដែន​អត់​ច្បាប់ មកពី​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ ដោយ​ចោទ​ទៅលើ​លោក​អនុសេនីយ៍ទោ គង់​ចន្ដា ហៅ​តឿ និង​លោក​អនុសេនីយ៍ឯក ផេង​សេង ហួ​ង  ត្រូវជា​ប្អូនបង្កើត​របស់លោក​ឧត្ដមសេនីយ៍ត្រី​ផេង​តារា ថា​បាន​ទាមទា​អោយ​អាជីវករ​ដឹក​មាន់​បង់​ប្រាក់​ប្រចាំខែ​ក្នុង​១​ខែ​ពី​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​ក្នុង​រថយន្ដ​មួយ​គ្រឿង បើ​មិន​បង់ប្រាក់​តាម​ការទាមទា​គឺ​មិន​អាច​រកស៊ី​បានត៍ទៅទៀត​ឡើយ​។​

​ប្រភព​បាន​បង្ហើប​អោយដឹងថា​លោក ឧត្ដមសេនីយ៍ត្រី​ផេង​ដា​រា ស្នងកា​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ មិន​បាន​បង្ក្រាប​បទល្មើស​នានា​នៅក្នុង​ខេត្ត នោះទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​ប្រើ​មន្ដ្រី​ក្រោម​ឱវាទ​ត្រូវ​ជា​សាច់​ញាត​របស់លោក​ចំនួន​ពី​រូប​គឺ លោក​អនុសេនីយ៍ឯក​ផេង​សេ​ហួង និង​អនុសេនីយ៍ទោ គង់​ចិន្ដា ហៅ​តឿ ដើ​ប្រ​ម៉ូ​ល​ប្រាក់​ពុករលួយ ពី​រថយន្ដ​ដឹក ទំនិញ​គេច​ពន្ធ​ពី​ច្រកទ្វា​អន្តរ​:​ជាតិ​អូ​ស្មាច់ ជាច្រើន​ឆ្នាំ​មកហើយ ដែល​តែងតែ​បែកធ្លាយ​រឿងអាស្រូវ​ជា​ញឹកញាប់​ផងដែ​។​

​រឿង​អំពើពុករលួយ​ជាច្រើន​ឆ្នាំ​នៅក្នុង​អង្គភាព​ស្នងការ​នគ​បាល​ខេត្ត​ឧត្ដ​ឧត្ដរមានជ័យ​មិនដឹងថា​លោក​ឧត្ដមសេនីយ៍ទោ​ម៉ែន លី ដឹង​ដែ​រឺទេ​? ដែល​រឿងអាស្រូវ​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ផេង​ដា​រា ល្បី​រឿង​អំពើពុករលួយ​កក្រើក​នៅ​ទូទាំង​ប្រទេស​ទៅហើយនោះ​។​

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6342 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!