​ក្រុម​ដង្ហែរ​ក្បួន​ខេត្តកំពត បន្ត​ហាត់​សម​ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា លើក​ទី​៤០

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ លោក​ស៊ឹម វុទ្ធា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ឃោសនា អប់រំ នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ដោយ​មាន​ការចូលរួម ពី​លោក ដួង សា​វណ្ណ ប្រធាន​មន្ទីរ​គណបក្ស​ខេត្ត​ផងដែរ បាន​ដឹកនាំ​លោក លោកស្រី ជា​ប្រធាន​គណបក្ស​មូលដ្ឋាន​មន្ទីរ អង្គភាព គណបក្ស​ក្រុង ស្រុក ក្រុម​ការងារ​យុវជន​ទាំង​ពេញសិទ្ធិ និង​បម្រុង ក្នុង​ក្រុម​ព្យុហយាត្រា​ខេត្តកំពត ជាង​១០០​នាក់ ដេ​ី​ម្បី​បន្ត ធ្វើ​ការហាត់​សម​ដើរ​ក្បួន​ដង្ហែរ​ក្បួនព្យុហយាត្រា នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត និង​ចែក​ឯកសណ្ឋាន​ជូន​ដល់​សមាជិក​ទាំងអស់ ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា​(៧​មករា ១៩៧៩-៧​មករា ២០១៩) ដែល​ធ្វេី​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​ខាងមុខនេះ​។​

​ជាទូទៅ​ការ​ដង្ហែរ​ក្បួន​ព្យូហ​យាត្រា​ដើម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករា លើក​ទី​៤០ ត្រូវបាន​ធ្វើឡើង​ព្រម​គ្នា​នៅ​ទូទាំង​ប្រទេស​។​

​ដោយឡែក​ខេត្ត​កំពត ការ​ដង្ហែរ​ក្បួន​នេះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​តាម​បណ្តា​មន្ទីរ​អង្គភាព លោក លោកស្រី ជា​សមាជិក សមាជិកា​បក្ស ព្រមទាំង​ស្រទាប់​យុវជន​ដែល​ជា​កម្លាំង​ស្នូល​៕
​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!