លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ធ្នូ ឆ្នាំ ២០១៨

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។

​កិច្ចប្រជុំ​នេះ ក៏​មាន​វត្តមាន​ជា​សមាភាព​ចូលរួម​ពី​អស់លោក លោកស្រី ជា​អាជ្ញាធរ​ក្រុង ស្រុក និង​ថ្នាក់ដឹកនាំ​បណ្ដា​មន្ទីរ អង្គភាព​ចំណុះ​សាលាខេត្ត​ចំនួន​៦៨​នាក់​។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត​។​
២-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត
៣-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​សេចក្ដីរាយការណ៍​ស្ដីពី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​២០១៨​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​និមួយៗ រដ្ឋបាល​ខេត្ត​កំពត​នឹង​បើក​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​បាន​រួមចំណែក​ដោយផ្ទាល់​ក្នុង​ការអភិវឌ្ឍន៍​ពិសេស​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឲ្យបាន​កាន់តែ​ទូលំទូលាយ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!