ថ្នាក់ដឹកនាំ​ខេត្ត​កែប បាន​ចូលរួម​រំលែក​ទុក្ខ និង​យក​អំណោយ​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ក្រុមគ្រួសារ​សព​លោក ម៉ី លីន មេឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ ដែល​បាន​ទទួលមរណភាព ដោយ​ជំងឺ​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្ការ​១០​រោច ខែ​មិគសិរ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត រួម​ដំណើរ​ដោយ លោក សំ សារី​ន ប្រធាន​ក្រុមប្រិក្សា​ខេត្ត លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប លោក ទេព យុទ្ធី សមាជិក​ព្រឹទ្ធសភា​មណ្ឌល​៥  លោក លោកស្រី ជា​អភិបាលរង​ខេត្ត និង​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត អនុសាខា​កាកបាទ​ក្រហម​ស្រុក បាន​អញ្ជេី​ញ​ចូលរួមបុណ្យ​សពលោក មី​ុ លីន អាយុ ៧៣​ឆ្នាំ មេឃំ​ុ អង្កោល ស្រុក​ដំណាក់​ចង្អើរ ដែល​បាន​ទទួលមរណភាព កាលពី​រាត្រី​ឆ្លង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៩ ដោយ​រោគាពាធ​។​

​ជាមួយនឹង​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​ចំពោះ​លោក មី​ុ លីន មេឃុំ​អង្កោល ដែល​លោក​បាន​ទទួលមរណភាព​នាពេលនេះ ថ្នាក់ដឹកនាំ​ខេត្ត​កែប ក៏បាន​នាំយក​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា  រួមមាន គ្រឿងឧបភោគ បរិភោគ ជា​អង្ករ ១៥០​គ​.​ក្រ  ទឹកបរិសុទ្ធ​០៤​កេះ  ទឹកក្រូច ១​កេះ ទឹក​ផ្លែ​ឈឺ​០១​កេះ  និង​ថវិកា ៣.២០០.០០០​រៀល ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទុក​ចាត់ចែង​ធ្វេី​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល  ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​សូម​ជម្រាប​ផងដែរ​ថា​៖ បើ​តាម​ការរៀបរាប់​ពី​សំណាក់​ក្រុម​គ្រួសារ​នៃ​សព បានបញ្ជាក់​ថា លោក មី​ុ លីន មេឃុំ​អង្កោល ចាប់ផ្តើម​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨ ដោយ​ខណៈ​នោះ ក្រុម​គ្រួសារ​ទាំងមូល​បាន​ពុះពារ​បញ្ជូន​លោក​ទៅ​សង្គ្រោះ ព្យាបាល​គ្រប់​មន្ទីរពេទ្យ​ល្បីៗ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស នៅតែ​មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះឡើយ បើ​ទោះ​ជា​ពួកគាត់​បាន​ចំណាយ​ថវិកា​អស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ​។​លុះ​អស់​លទ្ធភាព​នឹង​ព្យាបាល ក្រុមគ្រួសារ​ក៏​សម្រេចចិត្ត​បញ្ជូន​លោក​មី​ុ លីន មក​ព្យាបាល​នៅឯ​លំនៅដ្ឋាន​វិញ​។​ដោយសារ​ស្ថានភាព​ជំងឺ​កាន់តែ​ដុនដាប​ទៅៗ លោក​មី​ុ លីន ក៏​បាន​ទទួល​មរណភាព​នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​(​ថ្ងៃទី​០១​ខែ​មករា ឆ្នាំ​២០១៩)​តែម្តង ហើយ​ពេលនេះ សព​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុង​គេហដ្ឋាន​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!