មេ​ឈ្មួញ តាំង អៀង នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វា​វែង នឹង​ស្រុក​ភ្នំ​ក្រ​វេញ​ខេត្តពោធិ៍សាត់​តាម​ផ្លូវជាតិ​៥៥ យ៉ាង​គគ្រឹកគគ្រេង​

(​ពោធិសាត់​)៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​មន្ត្រីអាជ្ញាធរ​និង​សម​ត្ថ​កិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ តាំង អៀង នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យ៉ាង​រាលដាល​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​មេ​ឈ្មួញ តាំង អៀង បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពលភាព​ជា​យូរ​មកហើយ​នោះ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ចេញពី​ស្រុក​ភ្នំក្រវាញ តាម​ផ្លូវជាតិ​លេខ​៥៥ យ៉ាង​គគ្រឹកគគ្រេង​។ កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ធ្លាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​មួយចំនួន​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ តាំង អៀង មិនដែល​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ការ​ដែល​មេ​ឈ្មួញ តាំង អៀង អាច​បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ផងដែរ​។

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ជា​បន្តបន្ទាប់​ចៀស​មិន​ផុត​ឡើយ​។ ផ្ទុយទៅវិញ​មេ​ឈ្មួញ តាំង អៀង កំពុង​សប្បាយ​ប្រមូល​លុយ​ពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​កំពុង​ចាត់​ទុក​មេ​ឈ្មួញ តាំង អៀង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។​

​ឈ្មួញ​ឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ មួយចំនួន​បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ តាំង អៀង នោះ​ទេ​បើទោះបី​ឈ្មួញ​ម្នាក់​នេះ​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពលភាព​ដើម្បី​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ក៏ដោយ​។

​សូម្បីតែ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ដូច​សូម​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួយ​មើល​មន្ដ្រ​ពាក់ព័ន្ធ​បាន​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាង​នេះ​ទៅ​ទៀត​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុង​ខណៈ​ដែល​មេ​ឈ្មួញ តាំង អៀង ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។

​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​លើកឡើង​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ទាំង​២​នេះ ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពោធិ៍សាត់ គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​អង្គភាព យើង​គ្នានលេ​ទំនាកទំនង ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 5017 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!