ក្រុមហ៊ុន​ស៊ីន​ទ្រី ចាប់ដំណើរការ ថ្ងៃ​ដំបូង​នៅ​ក្រុង​ប៉ោយ​ប៉ែត ដោយ​ប្រើប្រាស់​រថយន្ត​អនាម័យ​សរុប​១៧​គ្រឿង និង​បុគ្គលិក​ជាង​១០០​នាក់​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ស៊ីន ទ្រី ចាប់​ដំណើរការ​ថ្ងៃ​ដំបូង​នៅ​ក្រុង​ប៉ោយប៉ែត​ដោយ​ប្រើប្រាស់​រថយន្ត​សម្រាប់​ប្រមូល​សំរាម​ចំនួន​១៥​គ្រឿង រថយន្ត​បោស​លាង​សំអាត​ផ្លូវ​ចំនួន​០២​គ្រឿង​និង​បុគ្គលិក​ជាង​១០០​នាក់ ដើម្បី​សំអាត​និង​កែ​មុខមាត់​ថ្មី សំរាប់​ក្រុង​ប៉ោយ​ប៉ែត ដែល​មាន​អាជ្ញាធរ សមត្ថកិច្ច​ចំរុះ ធ្វើ​ពលកម្ម រើស និង​លាង​សំអាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ចំណុច​មុខ​វត្ត​បា​លិលេ​យ្យ ដល់​វ​ង្វ​ង់​មូល​ក្រុង​ប៉ោយ​ប៉ែត​។​

​ក្នុង​ថ្ងៃ​ដំណើរ​ដំបូង​នេះ​ក្រុមហ៊ុន​អនាម័យ​ស៊ីន​ទ្រី ដែល​មក​ជំនួស​ក្រុមហ៊ុន ឃ្យូ​ង​ធា​វី លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​.​សង្កាត់ ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ីន ទ្រី ចុះ​ស្រង់​ឈ្មោះ​តាម ផ្ទះល្វែង ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៍ដ្ឋាន សាលារៀន ក្រុមហ៊ុន នឹង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់ថ្លៃ​សេវាកម្ម​អោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យបាន​ទៀងទាត់ និង​ទាន់​ពេលវេលា​។​

​លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថែម​ទៀត​ថា ក្រុមហ៊ុន​ស៊ីន​ទ្រី មិនមែន​មាន​ត្រឹម​តែ​រថយន្ត​ធំៗ​ប្រមូល​សំរាម​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ត្រូវ​មាន​រថយន្ត​តូចៗ​បន្ថែមទៀត ដើម្បី​ងាយស្រួល​ប្រមូល​សំរាម​ចូល​តាម​ផ្លូវលំ​ក្នុង​ភូមិ​នី​មួយៗ​ដែល​មាន​ផ្លូវ​តូចចង្អៀត ដើម្បី​បំពេញ​តម្រូវការ​អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែត​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!