សង្វៀន​បញ្ជល់មាន់​នៅ​ទន្លេ​បិទ​បើក​ដោយ​រលូន​គ្មាន​ការបង្ក្រាប​ខេត្ត​ត្បូងឃ្មុំ​:

​ខេត្ត​ត្បូងឃ្មុំ ៖​សង្វៀន​បញ្ជល់មាន់​អម​ដោយ​វង់​អាប៉ោង​បាន​លេង​ចាក់​ភ្នាល់​លុយ បាន​យ៉ាង​រលូន ដោយ​មិន​ឃើញ​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ មិនតែប៉ុណ្ណោះ អ្នកមើលការខុសត្រូវ ដែល​គេ​ហៅ​ថា​អ្នកសំរបសំរួល​មាន រឹកពារ​ក្រ​អើត​ក្រ​ទ​ម ចេញមុខ​មក​អួតច្រ​ង៉េង​ច្រ​ង៉ាង មិន​ខ្លាច​អ្វី​ឡើយ​។  សង្វៀន​បញ្ជល់មាន់​ខាង​លើ​នេះ ស្ថិត​នៅ​ចំណុច​ដើម​ពោធិ ភូមិ​អន្លង់​ពោង ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្នុំ ខេត្ត​ត្បូងឃ្មុំ ដែលមាន​អ្នកមើលការខុសត្រូវ ឈ្មោះ ណាន ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១​ខែ​មករា​ឆ្នាំ​២០១៩​នេះ អ្នក​យកសា​រពត៍​មាន​យើង​បាន​ចុះ​យក ពត៍​មាននៅ​ចំណុច​ខាងលើ ឃើញ​ការ​បញ្ជល់មាន់​និង​លេង​អាប៉ោង​ដាក់​លុយ ហើយ​បាន​រាយការណ៍​តាមរយះ​ទូរ​សព្ទ័ ទៅ​លោក សួស សា៑ង​លី  អធិការនគរបាល ស្រុក​ត្បូងឃ្មុំ​ហើយ លោក​អធិការ​ទទួល​និង​ឆ្លើយតប​វិញ​ថា ( ចាំ​លោក​អោយ​កូនចៅ​ទៅ​មើល​)  តែ​បាត់​មិនឃើញ មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​សោះ​។ ឃើញ​ដូច្នោះ យើង​ក៏​បាន​ទទូរ​សព្ទ័​ទៅ​លោក​អធិការ សួស សា៑ង​លី​ម្តងទៀត ពេល​ទូរ​សព្ទ័​ចូល​ហើយ​មិន​មាន​អ្នកទទួល​ឡើយ​ឬ​មួយ​លោក​អធិការ​មាន​ចេតនា​មិន​ចង់​បង្ក្រាប​បទល្មើស ដែល​ស្ថិត​ក្នុង​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​។  ការធ្វើ​ព្រងើយកន្តើយ​បែប​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​យល់​ឃើញ​ថា​លោក​អធិការ​ត្រូវ​ដុល្លា​របស់​ជនល្មើស​បិទ​ភ្នែក​បិទ​ត្រជៀក​ញុ​កមាត់​អស់ហើយ​។

​ប្រជាពលរដ្ឋ​និង​អ្នក​សារ​ពត៍​មាន​អស់​ទំនុកចិត្ត​លើ​លោក​អធិកា​រហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ឧត្តមសេនីយ៍​ទោបែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​និង​លោក​ជៀម សុភណ្ឌ័ អភិបាលខេត្ត​ត្បូងឃ្មុំ​ជួយ​អន្តរាគមន៍​និង​ចំណាត់ការ​រឿង​នេះ​ផង ៕

 

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!