ជនជាតិ​អាលឺម៉ង់​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​មិន​ដឹង​មូលហេតុ នៅ​ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ ជនជាតិ​អាលឺម៉ង់​ម្នាក់​បាន​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ស្ថិតនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ដោយ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា​បណ្តាលមកពី​ការធ្វើអត្តឃាត​។ ភាព​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ដែល​សម្លាប់​ខ្លួន​ទាំង​មិន​បានដឹង​មូលហេតុ​ច្បាស់លាស់​នេះ​ឈ្មោះ SAUERLAND JOHANNES អាយុ ៦៨​ឆ្នាំ​សញ្ជាតិ​អាលឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ​:C4WG3RT2C​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បាន​រៀបរាប់​ថា កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​សមត្ថកិច្ច​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​(​ស្លីប​ភី​ង​)​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ថា​មាន​ជនបរទេស​ជា​ភ្ញៀវ​របស់​ខ្លួន​បាន​ស្លាប់​ក្នុង​បន្ទប់​។ ភ្លាមៗ​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ចុះ​ដល់​គោលដៅ​និង​ពិនិត្យឃើញថា​បុរស​ជនជាតិ​អាលឺម៉ង់​រូបនោះ​បាន​លេបថ្នាំ​ងងុយដេក​អស់​យ៉ាងច្រើន​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា​ការធ្វើ​អត្តឃាត​នេះ​សមត្ថកិច្ច​រក​មិនឃើញ​ពី​មូលហេតុ​ទេ​ហើយ​សូម្បី​ម្ចាស់ផ្ទះ​សំណាក់​ក៏​មិន​បានដឹង​នោះដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!