ពល​រដ្ន​ទម្លាយ​ឈ្មោះ​អ្នក​ឃុបឃិត​គ្នា​ដាក់​គ្រឿងចក្រ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣​ថា​ជា​ការ​ធ្វើ​ឯកសារ​ក្លែងក្លាយ​រំលោភ​យក​ដី​ខ​ណះពេល​ដីឡើងថ្លៃ​

​កំពង់ធំ ៖ ពល​រដ្ន​ធ្វើការ​រឹះ​គន់​ទៅលើ​មន្ដ្រី​គ្រាប់​ល្ពៅ​ដែល​តែងតែ​យក​អំណាច​ធ្វើ​អ្វី​តាមចិត្ត​ពាក់ព័ន្ធ​និង​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ ដែល​មានឈ្មោះ  ទី​១ លោក អ៊ុន បុត អភិបាល​ស្រុក​កំពង់ស្វាយ  ទី​២ លោក ស្រី​ណាល់ មេឃុំ​កំពង់​គោ  ទី​៣ លោក ឈុត ប៊ុន​ថាំ ចន្ទុក​ទី​១   ទី​៤ លោក យ៉េន ម៉ង ប្រធាន​សហគមន៍  ទី​៥ លោក​ប៊ុន​នី ហៅ ប៊ី មេការ​នាំ​ត្រាក់ទ័រ​ចូល  ទី​៦​លោក គួ​ក គឿន អ្នក​ឈូសឆាយ​ព្រៃ​លិច​ទឹក ទី ៧ សៅ វណ្ណ​សេរី​វុ​ធ នាយ​សង្កាត់​រដ្ន​បាល​ជលផល​ស្វាយ​លើ ស្រុក​កំពង់ស្វាយ ទី​៨ តា ប៉ែត អ្នក​ទទួល​លុយ និង​លោក យ៉ុន ជា​មេការ នាំ​គ្រឿងចក្រ​អ្នក​នាក់​នេះ​ត្រូវបាន​ប្រជា​ពល​រដ្ន​ថា​រឹះ​គន់​ថា​ជា​ក្រុម​រចនាសម្ព័ន្ធ​មន្ដ្រី​ខូច ដែល​មាន​ការឃុបឃឹត​គ្នា​ជាប្រព័ន្ធ​ក្នុង​ការឈូសឆាយព្រៃ​លិ​ចទឹក​នៅ​តំបន់​៣​ក្នុងភូមិ ព្រះ​ស្នែង អូរ​ចេះ ខាងជើង​ស្ទឹងសែន ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​ពល​រដ្ន​ថ្លែងថា បើ​ចេញ​ដីការ​ចាប់​តែ​ឈ្មួញ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នោះ​ប្រហែលជា​មិន​រាំង​ចាល​ទេ លុះត្រាតែ​ចាប់​អ្នក​ឃុបឃិត​ទាំង​អស់​ទើប​រាំង​ចាល ពលរដ្ន​បាន​បន្ដថា លោក មេឃុំ ឈ្មោះ ស្រី​ណាល់ តែងតែ​អួត​ក្អេងក្អាង​ថា មាន​តែ​អញ​ទេ​ដែល​ធំ​ជាងគេ​ក្នុង​ឃុំ​កំពង់​គោ​នេះ ព្រោះ​អញ​មាន​ដាវ​អាជ្ញាសឹក ហើយ​មិនតែប៉ុណ្ណោះ​មេឃុំ​ធ្លាប់បាន​គំរាម​ពល​រដ្ន​រឿង​ដីធ្លី​នេះ​ទៀត​ផង​។​

​តាម​ប្រភព​ច្បាស់ការ​បានអោយដឹងថា ទំ​នង់​ជា​អ្នក​ចែកចាយ​នោះ​ស៊ីដាច់​លុយ​គេ​ទើប​មានការ​ចុះផ្សាយ​និង​ចុះ​ចាប់​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង​របស់​លោក គួក​គឿន ចំណែក​ត្រាទ័រ​៣​គ្រឿង​ទៀត​ជា​របស់​លោក ប៊ុន នី ហៅ​ប៊ី នោះ​ត្រូវបាន​រត់​រួច ប្រភព​បាន​បន្ដថា គ្រឿងចក្រ​ទាំងនេះ​មិន​ហ៊ាន​ធ្វើ​នៅ​ពេល​ថ្ងៃ​នោះ​ទេ លួច​ធ្វើ​តែ​ពេល​យប់​។​

​លោក ស្រី​ណា​ល មេឃុំ កំពង់​គោ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​មិន​មាន​ពាក់ព័ន្ធ​ឬ​ចេញ​ច្បាប់​អោយ​ឈូសឆាយ​ដី​ព្រៃ​តំបន់​៣​នោះទេ គឺមាន​តែ​បង្ក្រាប់ ព្រោះ​ដី​តំបន់​៣​គឺជា​ដី រដ្ន​ហាម​ឃាត​តែមាន​គេ​លួច​ឈួសឆាយជា​បន្តបន្ទាប់  តែ​បើ​តាម​លោក​ដឹង​គឺ​ប្រជា​ពល​រដ្ន​មួយចំនួន​បាន​លក់​ដី​នោះ​អោយទៅ លោក គួក​គឿន តាំងពី​ឆ្នាំ​២០០៦​មុន រដ្នាភិបាល​ចរាចរណ៍​ចេញ​ច្បាប់ការ​ពា​រដី​តំបន់​៣​ជា​ជម្រក់​ត្រី​ពង​កូន ក្នុង​ឆ្នាំ​២០១២  លោក ស្រី​ណា​ល​បាន​បន្ដថា លោកគួក​គឿន​មាន​ឯកសារ​ច្បាស់លាស់​ដែល​លោក​ស៊ាំ យឿន មេឃុំ​ចាស់​បាន​សញ្ញា​អោយ​យូរហើយ​ឥឡូវ​គាត់​បាន​ស្លាប់​បាត​ហើយ​ទើប​លោក គួក​គឿន​គាត់​មិន​ខ្លាច​ហើយ​ដាក់​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​តែ​ម្ដង​ដោយ​សំអាង​ថា​ពល​រដ្ន​បាន​ទទួល​របស់គាត់​។​

​លោក ឈុត ប៊ុន​ថាំ ចន្ទុក​ទី​១ ឃុំ​កំពង់​គោ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​មិន​បាន​អនុញាតិ និង​មិន​បានដឹង​នោះទេ លោក​គ្រាន់តែ​ចុះ​ទៅ​មើល​និង​សំរួល គ្នា​ព្រោះ​ពល​រដ្ន​មានទំនាស់​ជាមួយ​អ្នក​ឈូសឆាយដី អោយ​សម្របសម្រួល​គ្នា ដោយ​លោកគួក​គឿន​បានអោយ​លុយ​ទៅ តា​ប៉ែត​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ទំនាស់​គ្នា​ប៉ុន្មាន​នាក់​នោះ និង​បាន​អោយ​លុយ​ទៅ​មនុស្ស​ម្នាក់​ដើម្បី​យក​លុយ​មក​ចែកចាយ​បិតបាំង​ការចុះផ្សាយ​បទល្មើស​ឈូសឆាយដី​តំបន់​៣ នេះ​។​

​លោក ឡេង ច​យ  មេភូមិ ខ្សាច់​ជី​រស់ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​មិន​បានដឹង​នោះទេ ព្រោះ​គេ​ចាត់ទុក​លោក ជា ទីង​ម៉ោង រឿង​ការ​ឈូស​ដី​ព្រៃ​នេះ មេឃុំ​មិន​ដែល មាន​ទំនាក់ទំនង​ឬ​ពិភាក្សា​ជាមួយ​លោក​នោះទេ គឺ​គេ​ធ្វើ​អ្វីៗ​តាម​តែ​អំណាច​របស់​គេ​។​

​ប្រជា​ពល​រដ្ន​លើកឡើងថា ពួកគាត់​មិន​បាន​លក់​ដី​អោយ លោក គួក​គឿន​នោះទេ ពួកគាត់​មាន​ចុង​សន្លឹក នៅឡើយ  ព្រោះ​កាល​ណោះ​លោក ស៊ាំ យឿន មេឃុំ​ចាស់ គាត់​បាន សញ្ញេ​រ​ពិតមែន​តែ​ទទួលស្គាល់​នៅ​ចំនុច​ផ្សេង​មិនមែន​ដី​កំពុង​ឈូសឆាយ​នេះ​ទេ ពលរដ្ន​បាន​ចោតសួរ​ថា​បើ​ពួកគាត់​ពិតជា​បាន​លក់​អោយ​លោកគួក​គឿន​មែន ចុះ​ហេតុ​អី​មិន​ព្រម​ឈូសឆាយ​ពី​ពេលនោះ​ទៅ ព្រោះ​លោក គួ​ក គឿង​មាន​គ្រឿងចក្រ​និង​ដៃ​ស្រាប់ លុះ លោក​ស៊ាំ យឿន មេឃុំ​ចាស់​បាន​ស្លាប់​បាត តាំង​នាំគ្នា​ឃុបឃិត​ធ្វើ ឯកសារ​ក្លែងក្លាយ​រំលោភ​យក​ដី​ពល​រដ្ន​ចំ​ពេល​ដែល​ដី​ឡើងថ្លៃ  ចំណែក​លោក ឈុត ប៊ុន​ថាំ ថា ពល​រដ្ន​មាន​ដី​ត្រឹមតែ​៤០០​ម៉ែត្រ ពី​មាត់​ស្ទឹង លើស​ពី​នោះ​ឃុំ​មិន​ទទួលស្គាល់​នោះទេ  ចុះ​ហេតុអ្វី​ពល​រដ្ន​ធ្វើ​ដី​បាន​ត្រឹមតែ ២០០​ម៉ែត្រ ស្រាប់​ឃាត​ពួក​គាត់​ហើយ ឃ្វាល​យក​ដី​ពួកគាត់​២០០​ដូច្នោះ​?​។​

​លោក អ៊ុន បុត អភិបាល​ស្រុក​កំពង់ស្វាយ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​ពុំ​បាន​អនុញាតិ​ច្បាប់​អោយ​មាន​ការ​ឈូស​ដី​លិច​ទឹក​នៅ​តំបន់​៣​ចំនុច​ព្រះ​ស្នែង អូរ​ចេះ ទេ ពេល​ដែល​លិចលឺ​ព័ត៍មាន​ថា​មាន​ការឈូសឆាយលោ​កបា​ន​អោយ​មន្ដ្រី​ជំនាញ​ជលផល​ចុះទៅ​មើល ក្រោយ​មក​រាយការណ៍​មក​ថា គ្រឿងចក្រ​របស់​ឈ្មួញ​បាន​បើក​រត់​អស់​។​

​លោក ប៊ុន នី ហៅ​ប៊ី​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​ថា លោក​មិនមែន​ជា​មេការ​ទេ លោក​គ្រាន់តែ​ជា​ពល​រដ្ន​ធម្មតា​ម្នាក់​ស៊ឺឈ្នួល​ឌុប​គេ ចុះឡើង និង គេ​បាន​ជួល​ដី​របស់​លោក​ដាក់​ត្រាក់ទ័រ​ប៉ុណ្ណោះ មិន​មាន​ពាក់ព័ន្ធ​និង​លោក​ទេ​រឿង​ការ​ឈូសឆាយ​នេះ ចំណែក​មេការ​គឺ​លោក យ៉ុន ។​

ពល​រដ្ឋសំណូម​សុំ​អាជ្ញា​ខេត្ត​កំពង់ធំ​មាន​ឆន្ទះ​ចាត់វិធានកា​រពារ​ព្រៃ​លិច​ទឺក​អោយបាន​ម៉ឺងម៉ាតខ​ណះ​ពេល​ខាង​មុន​និង​កើតមាន​បទល្មើស​ឈូសឆាយ​ព្រៃ និង​ឆក់​ត្រី​និង​កើតមាន និង​មាន​វិធានការ​ចំ​អ្នកពាក់ព័ន្ធ​ខាង​អោយមាន​ប្រសិទ្ធភាព​៕

 

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!