លោក សំ សុធារត្ន័ ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រកទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន ជួប​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិន​ដឹង​មូលហេតុ​..!

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥៨ ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រកទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន លោក សម សុធា​រ័ត្ន បាន​ជួប​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរ​រហូត​ដល់​បាត់បង់​ជីវិត ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ភូមិសាស្ត្រ​ឃុំ​ចំការ​គ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​បណ្តាលឲ្យ​ជនរងគ្រោះ បាន​បង់ជីវិត ដោយ​ជាប់​នៅក្នុង​រថយន្ត និង​កប់​នៅក្នុង​ភក់​ប្រឡាយ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបាន​គេ​ប្រទះ​ឃើញ​រថយន្ត នៅក្នុង​ប្រឡាយ​មួយកន្លែង ក្បែរ​ផ្លូវ​ជាតិ​លេខ ៥៨ ។

​ប្រភព​ឲ្យដឹងថា លោក​បាន​ធ្វើដំណើរ​ពី បឹង​ត្រកួន ទៅ​ប៉ោយប៉ែត នា​ពេលយប់ កាល​យប់មិញ​ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​មិន​មាន​នរណា​ម្នាក់​បាន​ដឹង​នោះទេ ។ លុះ​ម៉ោង​០៧ និង ១០ នាទី​ព្រឹក ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រថយន្ត​០១​គ្រឿង គ្រោះថ្នាក់​នោះ នៅក្នុង​ប្រឡាយ និង សាកសព គាប​ជាប់​ក្នុង​រថយន្ត ជាប់​ផ្លូវជាតិ​លេខ​៥៨ ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​។

​សមត្ថកិច្ច​បាន ជួយ​អន្តរាគមន៍ ហៅ​រថយន្តស្ចូច មក​ស្ទូច​រថយន្ត និង សាកសព ចេញពី​ក្នុង​ទឹក​ប្រឡាយ​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ ។​

​ចំណែក​សាកសព សមត្ថកិច្ច ដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​មួយ នៅក្នុង​ឃុំ​គោក​រមៀត ជិត​ច្រកទ្វារ​តំបន់​ព្រំដែន បឹង​ត្រកួន ដើម្បី​រងចាំ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!