​បុរស​ម្នាក់​ចិត្តខ្លាំងរ​ត់ទៅ​ចងករ​បន្ទាប់ពី ឈ្លោះប្រកែក​គ្នា​ជាមួយ​បងប្អូន​

​កំពង់ធំ ៖ បុរស​ម្នា្កក់​ចិត្តសឿង​ឈ្លោះ​គ្នា​តិច​ចួ​ចរត់​ទៅ​ធ្វើ​អត្តឃាត​(​ចងករ​សំលាប់ខ្លួន និង​ខ្សែ​អង្រឹង​ជាប់​និង​ដើម​ខ្វិត​បាន​សំរេច​ដូច​បំណង​) ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ព្រហស្បតិ៍​13​កើត ខែ​មិគ្គសិរ ឆ្នាំ សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃ​ទី ២០ ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅក្នុង​ប្លង់ដី​ឈ្មោះ សុខ​នៅ​ភូមិ​បារាយណ៍​តូច ឃុំ បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា សព​ឈ្មោះ គឺ ឌី​សំភ័ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​កើតហេតុ មុខរប​ជាងសំណង់​។​
ក្រោយពី​បាន​ទទួល​ពត៌​កំលាំង​ជំនាញ​អធិការ​ស្រុក​បា​ន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បារាយណ៍​និង​អាជ្ញាធ​មូលដ្ឋាន​ពិនិត្យ​សាកសព​ឃើញ​ថា​ឃើញ​មាន​ស្លាកស្នាម​រលាត់​ត្រង់​ករ​និង​មាន​ទឹកកាម​សើម​ជាប់​ខោ​រលី​អូរ​រួច​សន្និដ្ឋាន​សាកសព​នេះ​ពិតជា​បាន​ចងករ​ប្រាកដ​មែន​រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​មូលហេតុ​: មានទំនាស់​ប្រកែក​ជាមួយ​បងប្រុស​បង្កើត​និង​វាយ​គ្នា​បន្តិច​បន្ទួ​ចក៏​ជិះ​ម៉តូ​ទៅ​ចង់ករ​សំលាប់ខ្លួន​តែម្តង​៕ អាំង ប៊ុន​ហូ​វ​

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!