ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក បើកភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​បង្កប់​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​!

ខេត្ត​កំពត ៖ ថ្មីៗ​នេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កំពុង​ប្រឈម​នឹង​ការរិះគន់ យ៉ាងខ្លាំង​ពី​ពួក​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ ទោះបី​មាន​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​ទំនិញ​១​កុង តឺន័​រ ឬ​រថយន្ត​តូច ឬ​ធុន​ធំ​ត្រូវ​តែ​ចំណាយ​លុយ​ជា​ច្រើន​រយ​ដុល្លារ ទើប​អាច​នាំ​ទំនិញ​ចូល​ទឹកដី​ខ្មែរ​បាន ។ ប្រសិនបើ​មិន​បង់ លុយ​ទៅតាម​ការកំណត់​របស់​ក្រុម នគរបាល​អន្តោប្រវេសន៍ ក្រុម​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ទេ គឺ​មិន​អាច​ដឹក ទំនិញ​ឆ្លងកាត់​ច្រក​ព្រំដែន​បាន​ឡើយ ។ ប្រការ​នេះ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ និង​ទំនិញ​វិនិយោគ​តាម​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​គាប​យក​លុយ​តាម​អំពើ​ចិត្ត ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច បានឱ្យដឹងថា អំពើពុករលួយ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក មាន​ការរិះគន់​យ៉ាង​ខ្លាំង ដោយហេតុ​ថា អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន និង បក្ខពួក​កំពុងតែ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ ព្រោះ​អី​ពួកគេ​ត្រូវ ចំណាយ​លុយ​លើ​តុ និង​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ។
​សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម​ក៏​ប្រឈម​នឹង​ការលំបាក​ដែរ ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ លោក លោក ជុំ ប៊ុណ្ណា​រ័ត្ន គាប​យក​លុយ​ស្រេច តែ​អំពើ​ចិត្ត ។​

​ផ្ទុយ​ទៅ​វិញ​រហូត​មក​ដល់ពេលនេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ធ្វើ​មិនដឹងមិនឮ ចំពោះ​អំពើពុករលួយ​របស់​ក្រុម សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ហើយ​ទុកឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។
​ក្នុងចំណោម​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត គឺ​នគរបាល​អន្តោ ប្រវេ​សន៍ មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុមមន្ត្រី​ស្នាក់ការ​ច្រក​ទ្វារ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ។​

​ជាងនេះទៅទៀត ក្រុម​សមត្ថកិច្ច​ពុករលួយ​បាន​ឃុបឃិត​ឱ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ហើយ​សូម្បី​តែ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នក​ទេសចរណ៍​ក៏​មាន​បង្កប់​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀ​រតណា​មយ៉ាង​ពេញបន្ទុក ។

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​អា​រឿង​ស្រូវ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​នោះ​ទេ​នៅពេល ៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!