រថយន្ត​ថៃ​០១​គ្រឿង ម៉ាក HINO ដឹក​ម៉ូតូ​៤៤​គ្រឿង សេរី​ទំនើប ក្នុង​០១​គ្រឿង​តម្លៃ ជាង​៨​ម៉ឺន​បាត ត្រូវបាន​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ធ្វើការ​ហាន​ឃាត់រ​…!!!

​ស្រុក​ម៉ាឡៃៈ ម៉ូតូ​ចេញពី​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ៤៤​គ្រឿង សេរី​ទំនើប ក្នុង​០១​គ្រឿង​តម្លៃ ជាង​៨​ម៉ឺន​បាត ឯណោះ​.! ត្រូវបាន​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ តំបន់​ម៉ាឡៃ ធ្វើការ​ហាមឃាត់​ទុក​នៅ​នឹង​តំបន់​ច្រក​នេះ ស្ថិត​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។ ដែល​ឃាត់​បាន​នៅវេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ដោយ​មាន​កិច្ច សហការ ជាមួយ​កំលាំង​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៥ ប្រចាំ​ស្រុក​ម៉ាឡៃ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ ហើយ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ​ផងដែរ​។

​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ បាន​ប្រាប់​សារព័ត៌មាន គេហទំព័រ ប៉ោយប៉ែ​ត​ប៉ុស្តិ៍ អោយដឹងថា​៖ ការ​ឃាត់​ម៉ូតូ​៤៤​គ្រឿង នេះ គឺ​ដោយសារ​គ្មាន​ឯកសារ​បង់ពន្ធ​នាំចូល ហើយ​ក៏​គ្មាន​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ​ជា​ម្ចាស់​នោះឡើយ​។ ទើបបាន​ជា​ជំនាញ​ខាង​លោក ធ្វើការ​ហាម​ឃាតរ​ទុក ដើម្បី​អោយ​មេ​ឈ្មួញ​រកស៊ី​នាំ​ម៉ូតូ ពី​ខាង​ទឹកដី​ថៃ ដោយ​គ្មាន​ច្បាប់​ឬ​ឯកសារ​អ្វី​ទាំងអស់នោះ ចូលខ្លួន​មក​ដោះ ស្រាយ និង​បង់ពន្ធ​តាម​ដែល​រដ្ឋ​កំណត់ លោក​បន្ត​ទៀត​ថា​៖ បែ​ជា​លោក នេ​ត ចាន្ថា ប្រធាន​គយ​រដ្ឋាករ​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ឆ្លើយថា​៖ មិន​ដឹង​ករណីរ​ខាងលើ រថយន្ត​ថៃ​០១​គ្រឿង ដឹក​ម៉ូតូ​រហូត​ដល់​៤៤​គ្រឿង បែ​ជា​ឆ្លើយ​មិន​បានដឹង​ពី​រឿង​នេះ​ទៅវិញ​។​

​លុះ​មកដល់​ថ្ងៃទី ០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​តំបន់​ម៉ាឡៃ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រក បាន​ប្រគល់​ម៉ូតូ​៤៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​ម៉ាក​( Honda)​ហុងដា​គ្លី​ក ២០​គ្រឿង និង​ម៉ូតូ​ម៉ាក់​ស្គូប​ពី​២៤​គ្រឿង (Honda Scoppy) សេរី​ឆ្នាំ​២០១៩ ប្រគល់អោយ​ទៅ​ខាង​លោក នេ​ត ចាន្ថា ប្រធាន​គយ​រដ្ឋាករ ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ព្រម​ទាំង​ម្ចាស់​រកស៊ី​ម៉ូតូ​ម្នាក់​ឈ្មោះ អ៊ុន ធា​រី ភេទ​ស្រី អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ រស់​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដើម្បី​អោយ​ចូល​ខ្លួន​មក​បង់ពន្ធ​តាម​តម្លៃ​រដ្ឋ​កំណ​តើ នៅ​គយ​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​។

​ពាក់ព័ន្ធ​ទៅ​និង​រឿង​ករណី​ខាងលើនេះ មជ្ឈដ្ឋាន​ទូទៅ ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ផ្ទាល់ បាន​លាន់​ម៉ាត់​រិះ​គុណ​យ៉ាង​ចាស់​ថា​៖ លោក នេ​ត ចាន្ថា ប្រធាន​គយ​រដ្ឋាករ ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ បែ​ជា​មិន​ហាម​ឃាត ឬ​មួយ​លោក ឃុបឃិត​គ្នា​ជាមួយ​ក្រុម​មេ​ឈ្មួញ រឿង​លុយ ក្រោម​តុ លើ​តុ ហើយ​មើល​ទៅ​នោះ ទើប​បានជា​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ទើប​ឡើង​មក​កាន់​តំណែង​ថ្មី សហការ​ជាមួយ​កំលាំង​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៥ ប្រចាំ​ស្រុក​ម៉ាឡៃ​មក​ធ្វើ​ការឃាត់​រថយន្ត ០១​គ្រឿង ម៉ាក HINO ពណ៌​ស ផ្លាកលេខ 63-3345 (​ក្រុង​ថេប​មហានក​ន​) ដែល​បាន​ដឹក​ម៉ូតូ ៤៤​គ្រឿង សេរី​ទំនើប គ្មាន​ពន្ធ​នាំចូល បំ​រ៉ុង​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​កំលាំង​សមត្ថកិច្ច​ចម្រុះ​ហាមឃាត់​នៅ​ចំនុច​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ផ្ទាល់​ដៃ​ទៅ​វិញ​.!

​បើ​យោង​តាម​មតិ​រិះគន់​ពី​ប្រជា​ពល រដ្ឋ​មួយ​ចំនួន បាន​លើកឡើង​ថា​៖ ចុះបើ​រថយន្ត​ថៃ​ដឹក​ម៉ូតូ ចូល​មក​លើក​មុនៗ ដឹក​រាប់រយ​គ្រឿង ចេញ​តាម​ច្រកទ្វារ​តំបន់​ម៉ាឡៃ តើ​មានច្បាប់ និង​បាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​ដែល​ឬទេ​.? ពាក់ព័ន្ធ​ករណី​ខាងលើនេះ ដែល​ធ្វើអោយ​បាត់​ចំណូល​ថវិការ​របស់​រដ្ឋ ឬ​មួយ​លោក នេ​ត ចាន្ថា ប្រធាន​គយ​រដ្ឋាករ​ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ អាង​ខ្លួន​កាន់​ច្រក​នោះ ហ៊ាន​ប្រើ​ក្បាច់គុណ​បែងភាគ កន្ទេល​ធំ បន្លំ​ដេក ដើម្បី​ឆ្ពិន​ភ្នែក​សម្ថ​កិច្ច និង​មហាជន​តែប៉ុណ្ណោះ​.!​។​

​​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ទៅនេះ ដើម្បី​អោយ​ថ្នាក់លើ​បានដឹង និង​ជួយ​កែតម្រូវ ក្នុងន័យ​ស្ថាបនា មិន​បាន​បង្អាប់បង្អោន ឬ​ជាត់ ពន្លេច បុក្គល​ណាឡើយ ហើយ​សូម​សំណូម ពរ ទៅ​ដល់​ថ្នាក​កំពូលៗ និង​អង្គភាព កំចាត់​អំពើរ​ពុករលួយ សូមមេត្តា​ស្រាវជ្រាវ និង ស៊ើបអង្កេត​ទៅលើ​លោក នេ​ត ចាន្ថា ប្រធាន​និង​គយ​រដ្ឋាករ ច្រកទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ នេះ​ផង​ ។

ពាក់ព័ន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន យើងខ្ញុំ មិន​អាច​ធ្វើ​បទ សម្ភាសន៍ ពី​លោក នេ​ត ចាន្ថា ដើម្បី​បកស្រាយ​បំភ្លឺ​រឿងនេះ​បានទេ ពេល​ក្រុម​អ្នកកាសែត ជាច្រើន​ស្ថាប័ន​ចូលទៅ ការិយាល័យ​គយ​និង​រដ្ឋាករ ម៉ាឡៃ គឺ​បាន​ត្រឹមតែ​សោកស្តាយ​ប៉ុណ្ណោះ​.! ពី​ព្រោះ ការិយាល័យ​គយ​និង​រដ្ឋ​ក​រ ម៉ាឡៃ គ្មាន​មួយនា​ក់សោះ​.! មកទល់ពេលនេះ សារព័ត៌មាន​យើងខ្ញុំ នៅ​មិនទាន់​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក​បាន​ទេ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​លោក ទោះបីជា​យ៉ាងណា​អង្គភាព​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក នេ​ត ចាន្ថា រាល់​ម៉ោង​ធ្វើការ​នៅ​ពេល​ក្រោយ​ ។

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 1999 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!