​បែកធ្លាយ លោក​ឧកញ៉ា ហង្ស​ស៊ីផា រកស៊ី​នាំ​រថយន្ត​អត់​ពន្ធ ចង្កូត​ស្តាំ​ចូល​ស្រុក​ខ្មែរ​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​បែកធ្លាយ ពី​មន្ត្រី​គយ​ខេត្ត បន្ទាយមានជ័យ​បាន អោយដឹងថា​លោក ឧកញ៉ា​ស៊ីផា ដែល​ជា​មានមុខមាត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​មុខងារ​ជា​ទីប្រឹក្សារ ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន នឹង​កំពុង​រកស៊ី​នាំ​រថយន្ត គេច​ពន្ធ​តែ​ត្រូវបាន មន្ត្រី​គយ​ចល័ត​តំបន់ ៥​នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ (​គយ​ក្រសួង​ប្រចាំខេត្ត បន្ទាយមានជ័យ​) ធ្វើ​ការត្រួត​ពី​និត្យ​នឹងមាន ការសម្របសម្រួល ពី​អយ្យការ​អម​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើ​ការបង្ក្រាប នៅ​រថយន្ត​គេចពន្ធ​។​

​បើ​យោង​តាម​ប្រភព ច្បាស់ការ​មួយ​បាន​បង្ហើប អោយ​អ្ន​កព័ត៍មានយើង ដឹង​ថា​ការចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​តាំងពី​ព្រឹក ថ្ងៃទី​០១​ខែ​ធ្នូរ​ឆ្នាំ​២០១៨ វេលា​ម៉ោង​០៨​នឹង​២០​នាទី ក្នុង​បរិវេណ​ភូមិគ្រិះ លោក​ឧកញ៉ា​ហង្ស​ស៊ីផា ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ក្រុង សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​បាន​អោយដឹង ទៀត​ថា​រថយន្ត​ដែល ខាង​គយ​ចុះបង្ក្រាប ក្នុង​ភូមិគ្រិះ របស់​លោក​ឧក ញ៉ាហ​ង្ស​ស៊ីផា ជា​ប្រភេទ​រថយន្ត រថ​ទូរ​ចង្កូត​ស្តាំ​ព័ណ​ស ចំនួន​២​គ្រឿង​សុទ្ធ តែ​មាន​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លា​ក្នុង​មួយ​គ្រឿងៗ​។​

​រថយន្ត​ទាំង​២​គ្រឿង ដែល​ក្រុមមន្ត្រី​គយ ចល័ត​ក្រសួង​បានធ្វើ ការចុះ​ឃាត់​នោះ ទី​មួយ​រថយន្ត​ម៉ាក តូយ៉ូតា​អាល់​ហ្វា​រ៉ូ (Toyota alpharo) នឹង​ទី​ពីរ​រថយន្ត​ម៉ាក តូយ៉ូតា​វែល​ហ្វាយ​អី​(Toyota Vell Fire)​។​

​មន្ត្រី​គយ​ចល័ត​តំបន់ ៥​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ម្នាក់​ប្រចាំ ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​អោយ ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ​ឆ្នាំ​២០១៨ នេះ​ថា​រថយន្ត​រថ​ទូ​រ ទំនើប​ផលិត​ឆ្នាំ ២០១៦​ទាំង​២​គ្រឿង របស់​លោក​ឧ​កញ្ញ៉ា ហង្ស ស៊ីផា  ត្រូវបាន​រឹបអូស​យក មក​រក្សា​ទុក​សិន ហើយ​ខាង​គយ​នៅ មិនទាន់​មាន​គោលការណ៍ អោយ​បង់ពន្ធ​ឡើយ​។​

​ពាក់ព័ន្ធ​ជុំវិញ​រថយន្ត ទំនើប​ខាងលើ​នេះ​ដែល ត្រូវបាន​ក្រុមមន្ត្រី​គយ ចល័ត​តំបន់ ៥​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ធ្វើ​ការចុះ បង្ក្រាប​នៅក្នុង​ភូមិគ្រិះ របស់​លោក​ឧកញ៉ា ហង្ស​ស៊ីផា អង្គភាព​សារព័ត៍មាន យើង​មិន​អាច សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ហង្ស​ស៊ីផា តាម​ទូរស័ព្ទ បាន​ទេ​នៅ​រសៀល​ទេ​៕

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 6935 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!