ពលរដ្ឋ​ម្នាក់​ទាមទារ​រក​យុត្តិធម៌ ខណៈ​ពលរដ្ឋ​ម្នាក់​ផ្សេង​ទៀត​ថា រំលោភ​យក​ដី​របស់​គាត់ ដោយ​ការឃុបឃិត​គ្នា​ពី​មន្ត្រី​ជំនាញ​

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ការផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ ពាក់ព័ន្ធ​មន្ត្រី​សុរិយោដី​រត់​ការ​ធ្វើ​ប្លង​ដី​គេ បាត់​ដី​ចំនួន​៨​ហិកតា រួចមក នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ ប្រជាពលរដ្ឋ​ម្នាក់ ដែល​រង​ការចោទប្រកាន់​ថា រំលោភ​យក​ដី​គេ​ជិត​៨​ហិកតា​នោះ បាន​ស្នើរ​សុំ​រក​ភាពយុត្តិធម៌ ចាត់ទុកថា​ជា​ការ​បំផ្លើស​ព័ត៌មាន​ពី​ភាគី​ម្ខាង​ទៀត ថា​ជា​រឿង​មិន​ពិតប្រាកដ​នោះ​ទេ ។​

​លោកស្រី ហុក វួ​ចណៃ អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឲ្យ​ភ្នាក់ងារ​SEATV ដឹង​កាលពី​រសៀល​ថ្ងៃទី​០២ ខែ​ធ្នូ​នេះ​ថា​៖​គាត់​បាន​ទិញ​ដី​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ពី​ឈ្មោះ គង់ សាមួន មេ​ភូមិ​អូរ​ប្រើ​ស កាលពី​ឆ្នាំ​២០០៨ ដោយ​មាន​ឯកសារ​ត្រឹមត្រូវ ច្បាស់លាស់ តាម​ផ្លូវច្បាប់ ព្រមទាំង​បាន​ធ្វើ​ប្លង់ដី ចេញ​ដោយ​សុរិយោដី​ខេត្ត​ទៀតផង ហើយ​ដី​មួយ​កន្លែង​នេះ​ជា​ដី ដែល​ត្រូវបាន គេ​ចោទប្រកាន់​គាត់ ថា​លួច​ធ្វើ​ប្លង់ ប៉ុន្តែ​វា​មិន​ពិត​នោះទេ ដោយ​អំឡុង​ពេល​មន្ត្រី​សុរិយោដី​ចុះ​វាស់វែង​ធ្វើ​ប្លង់​ដី​នោះ គឺ​មាន​ភាគី​ទាំងសងខាង​ដឹងលឺ​ផងដែរ ចំពោះ​ការគ្រប់គ្រង​ដី នៅ​ចំណុច​នេះ​តាំងពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៥ ទើប​មាន​ទំនាស់​រឿង​ព្រំ​ដី​ជា​មួយ​ឈ្មោះ ញឹក បូរ៉ា​ឌី ដែល​ចោទប្រកាន់​រូបគាត់​។

​លោកស្រី បាន​បន្តថា​៖​កាលពី​អំឡុង​ពេល​សុរិយោដី ចុះ​វាស់វែង​ដី​គាត់ គឺ​ឈ្មោះ ញឹក បូរ៉ា​ឌី ហៅ​ពៅ​អូស្រា្តលី មិន​ស្គាល់​ដី​គាត់​នេះ​ទេ ដោយ​ឲ្យ​រូបគាត់ និង​កម្មករ​ធ្វើ​របស់គាត់ ទៅ​ជួយ​ចង្ហុលបង្ហាញ​ព្រំដី​ទៀតផង ដូច្នោះ​ការដែល​ឈ្មោះ ញឹក បូរ៉ា​ឌី ហៅ​ពៅ​អូស្រា្តលី ចោទប្រកាន់​គាត់​គឺ​វា​មិន​ពិតប្រាកដ​នោះទេ ដោយ​គាត់​ស្នើ​សុំឲ្យ​មាន​ផ្សាយ​រក​ភាព​យុត្ត​ធម៌ ដល់​គាត់​វិញ​ផង​ដែរ​(​សូម​ស្តាប់​ការបញ្ជាក់​បន្ថែម​ពី​ឈ្មោះ ហុក វួ​ចណៃ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​)​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​លោក គង់ សាមួន មេ​ភូមិ​អូរ​ប្រើ​ស ដែលជា​អ្នក​លក់​ដី​ឲ្យឈ្មោះ​ខាងលើ បានឲ្យដឹងតា​មទូរស័​ព្ទ​កាលពី​វេលា​ម៉ោង​១៥​និង​២៣​នាទី​ថ្ងៃ​ទី​០២ ខែ​ធ្នូ​នេះ​ថា​៖​គាត់​បាន​លក់​ដី​នៅ​ចំណុច​ខាងលើ​ឲ្យទៅ​ឈ្មោះ ហុក វួ​ចណៃ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ពិតប្រាកដ​មែន ហើយ​ដី​នេះ​ជា​ដី​ដែល​មេៗ​ចែក​ឲ្យ​គាត់ កាលពី​អំឡុង​ជាប់​សង្គ្រាម គឺ​លក់​ឲ្យ​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ ចំណែក​ដី​ឈ្មោះ ញឹក បូរ៉ា​ឌី គឺ​មិន​មាន​នៅ​ទីនេះ​ទេ ទើបតែ​ក្រោយ​មក​នៅ​ពេល​ដែល​ទិញ​ត​ពី​គេ​ប៉ុណ្ណោះ ចំពោះ​ដី​របស់​គាត់​ក៍​មិន​បាន​លក់​ឲ្យឈ្មោះ ញឹក បូរ៉ា​ឌី ដែរ ដូច្នោះ​ករណី​ខាង​គឺ​វា​មិន​ពិតប្រាកដ​ដែរ ។​

​ចំណែក​លោក នួន ប៊ុន​ថុល មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន ដែល​ចុះ​វាស់វែង​ដី​នៅ​ចំណុច​ខាងលើ  ក៍​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែ​ធ្នូ​នេះ​ដែរ​ថា​៖ លោក​បាន​ចុះ​វាស់វែង​ដី​នៅ​ចំណុច​ហ្នឹង​មែន ហើយ​អំឡុងពេល​ចុះ​វា​ស់គឺ​ដី​នៅ​ចំណុច​នោះ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ដោយ​ភាគី ទាំង​សងខាង​បាន​ឯកភាព​គ្នា​ទទួល​ដឹងលឺ​គ្រប់ៗ​គ្នា រហូតដល់​មាន​ការ​ចេញ​ប្លង់​ជា​ប្រព័ន្ធ​ឲ្យប្រើ​ប្រាស់​ទៀតផង ប៉ុន្តែ​លោក​ក៍​មិន​បាន​ដឹង​ចំនួន​ដី​ប៉ុន្មាន​ហិត​ដែរ​ថា ចង់ដឹង​អាចមក​មើល​នៅ​មន្ទីរ​សុរិយោដី​ខេត្ត​បាន​ផងដែរ ។​

​គួរ​រំលឹក​ដែរ​ថា​៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាល បាន​ផ្សាយ​រឿង មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន ម្នាក់​រត់​ការ​ធ្វើ​ប្លង​ដី​ឲ្យ​ពលរដ្ឋ បាត់​ដី​ចំនួន​៨​ហិកតា ដោយ​ឈ្មោះ ញឹក បូរ៉ា​ឌី បាន​ចោទប្រកាន់​ឈ្មោះ សែម សុខន និង ឈ្មោះ ហុក វួ​ចណៃ ព្រមទាំង​ឈ្មោះ នួន ប៊ុន​ថុល មន្ត្រី​សុរិយោដី​ខេត្ត ថា​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​ដី​របស់​គាត់ រហូតដល់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ទៀតផង​(​សូម​ស្តាប់​ការបញ្ជាក់​ពី​ឈ្មោះ ញឹក បូរ៉ា​ឌី ពលរដ្ឋ​រស់នៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន )​។​

​សូមបញ្ជាក់​ថា​៖​ករណី​ខាងលើ​នេះ យើង​មិន​ទាន់​ដឹង​ពី​ចំណាត់ការ​និង​និតិ​វិធី​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន នៅឡើយ​ទេ ក្រោយ​ពី​ឈ្មោះ ញឹក បូរ៉ា​ឌី ដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​នោះ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 9907 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!