​ឧកញ៉ា តុ​ប វី​ដា កំពង់តែ​បន្ត​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បាន​យ៉ាង​សុខ​ស្រួល ដោយ​មា​ការឃុបឃិត​ពីរ​មន្ដ្រី​ពុករលួយ​

(​មណ្ឌលគិរី​)៖ តាម​សេចក្ដី​រាយ​ការណ៌​ពី​រប្រ​ជា​ពលរដ្ធ​នឹង​មន្ដ្រី​មួយចំនួន​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​បង្ហើប​ឲ្យដឹងថា ដោយ​មាន​ការឃុបឃិត​ពីរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នឹង មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​បើកភ្លើង​ខៀវ​ឲ្យ​ឧកញ៉ា តុ​ប វី​ដា ដែល​ជា​ឧត្តមសេនីយ៍​យោធា​ផង​នោះ បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។

​ប្រភព​បានឲ្យដឹង​ទៀតថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ស្ទាក់​ចាប់​រថយន្ត​យី​ឌុប​មួយ​គ្រឿង​ដឹក​ឈើមូល​ពេញប្រៀប​របស់​ឧកញ៉ា តុ​ប វី​ដា នៅ​ចំណុច​ផ្លូវលំ​ជិត​ស្នាក់ការ​របៀង​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ ក៏ប៉ុន្តែ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី មិនបាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ការ​ជឿជាក់នោះ​ទេ ព្រោះ​ឧកញ៉ា តុ​ប វី​ដា ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ច្រើន​ឆ្នាំ​មកហើយ​នោះ​នៅតែ​អាច​គេចផុត​ពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។​

​តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក បានឲ្យដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី បង្ក្រាប​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រេអ៊ី​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-7788 ផ្ទុក​ឈើមូល​ប្រភេទ​សុ​ក្រំ​ចំនួន​៣៧​កំណាត់​ធំៗ​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈើ​ទាំង​នោះ​ត្រូវ​គេ​កាប់​នៅក្នុង​តំបន់​អភិរក្ស​ឃុំរ​យ៉ ដឹក​ចូល​ស្នាក់ការ​ឃ្លាំង​ក្រុមហ៊ុន​យី​នី​ហ្គ្រី​ន ដែល​គេ​ដឹង​ច្បាស់​ថា​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា តុ​ប វី​ដា ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។ ចំណែក​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បានឲ្យដឹងថា មាន​មេការ​ម្នាក់​ឈ្មោះ ផាន់​ណា ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តុ​ប វី​ដា គឺជា​អ្នក​ចាត់ចែង​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​ឧកញ៉ា តុ​ប វី​ដា និង​បក្ខពួក​នៅតែ​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ក្នុង​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ជា​ការពិត​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភគ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុង​ខណៈ​ដែល​ឧកញ៉ា តុ​ប វី​ដា បន្ត​បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល​។

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា មកដល់ពេលនេះ​ឧកញ៉ា តុ​ប វី​ដា បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ មាន​សេចក្ដីរាយការណ៍​ខ្លះ​បានឲ្យដឹងថា ករណី​សមត្ថកិច្ច​នគរបាល​ខេត្ត​មណ្ឌលគិរី បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​ឧកញ៉ា តុ​ប វី​ដា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​អាច​ទាក់ទង​នឹង​ទំនាស់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​យក​ធ្វើ​មាន​ធ្វើបាន​។​

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 6749 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!