ប្រកាស់​តែ​តាំង ចូលកាន់​តំណែង ជា​ប្រធាន​បក្ស​ខេត្ត​ឧត្ដរមានជ័យ ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​

ខេត្ត​ឧត្ដរមានជ័យ​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណៈបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ គណៈ​អចិន្ត្រៃយ៍​គណកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស់​តែ​តាំង​ចូលកាន់​តំណែង ដោយ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្ដម ប៉ែន កុសល់ ជា​ប្រធាន​បក្ស​ខេត្ត​ឧត្ដរមានជ័យ​ថ្មី​។​

​សូម​ជម្រាប​ដែរ​ថា ប្រារព្ធ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​ក្នុងឱកាស់​នោះ​ដែ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​បាន​ក្រើនរំលឹក​ដល់ ប្រធាន​គណៈកម្មាធិការ​គណៈបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ឧត្ដរមានជ័យ ក្នុងឱកាស់​ផ្ទេចូល​កាន់តំណែង ដើម្បី​អោយ​អ្នក ដែល​តែងតាំង​មុខតំណែង​ថ្មី​នេះ ត្រូវតែ​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស ពង្រឹង​សាមគ្គីភាព​ជា​ធ្លុង​មួយ ក្នុង​ការងារ​ផ្ទៃក្នុង​របស់​គណបក្ស ឲ្យ​កាន់តែ​រឹងមាំ ទាំ​ខាង​នយោបាយ សតិអារម្មណ៍ និង​ការចាត់តាំង ដោយ​ឈរ​លើ​គោលការណ៍ សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​ជ័យជំនះ គ្រប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 8377 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!