សម្ដេច ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​កម្ពុជា​-​ឡាវ​

​ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួល​ជួប​សវន​ការ​ជាមួយ លោក អាំ​ផាយ ឃិន​ដាវ​ង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃ​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​ទើប​តែងតាំង​ថ្មី ប្រចាំ​កម្ពុជា ចូល ជួប​សម្តែង​ការគួរសម នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន រដ្ឋសភា​។​

​សម្ដេច​ហេង សំរិន បាន​កោតសរសើរ និង​ពេញចិត្ត ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​ស្ថានទូត​ឡាវ នៅ​កម្ពុជា ដែល​បាន​ដើរតួ​ជា​តំណាង​បេស​ក កម្ម ការទូត ដ៏​មាន​ជោគជ័យ​ក្នុងការ​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ ការ ទ្វេភាគី​រវាង​ប្រជាជាតិ​ទាំងពីរ​។​

​ក្នុងនាម​រដ្ឋ​សភា សម្ដេច ហេង សំរិន បាន​គូសបញ្ជាក់ថា រដ្ឋ​សភា​កម្ពុជា គាំទ្រ​ពេញ ទំហឹង​ចំពោះ បេសកកម្ម​របស់​លោក​ឯកអគ្គរដ្ឋទូត នឹង​សន្យា​ធ្វើ​កិច្ច សហការ​ពេញលេញ ដើម្បីឲ្យ​បេសកកម្ម​ការទូត របស់លោក នៅ​កម្ពុជា ទទួលបាន​ជោគជ័យ ហើយ​លោក ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស រដ្ឋ រដ្ឋាភិបាល ក៏​ដូចជា​រដ្ឋសភា កម្ពុជា​-​ឡាវ ដែល​មាន​ការរីកចម្រើន​ឥតឈប់ឈរ​។​

​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សភា​ប្រទេស​ទាំងពីរ​វិញ សម្ដេច ហេង សំរិន បាន​លើកឡើង​ថា រដ្ឋ​សភា​កម្ពុជា នីតិកាល​ទី​៦ នឹង​បន្ត​ពង្រឹងពង្រីក ទំ​នាក់ ទំនង​ការទូត​សភា តាមរយៈ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេស​គឺ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ជាមួយ​រដ្ឋសភា​ឡាវ និង​គាំទ្រ គ្នា ទៅវិញទៅមក លើ​វេទិកា​អន្តរ​សភា​នានា ដើម្បី​បម្រើ​ផលប្រយោជន៍ រួម​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​

​ជាមួយគ្នានេះ លោក អាំ​ផាយ ឃិន​ដាវ​ង្ស បាន​អបអរ​ចំពោះ​លទ្ធផល បោះឆ្នោត​ជ្រើសតាំង សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ និង​បាន​សាទរ យ៉ាង​ក្រៃលែង ចំពោះ​រដ្ឋ​សភា​កម្ពុជា ដែល​ផ្តល់​សេចក្តីទុកចិត្ត​ជូន សម្តេច​ពញា​ចក្រី ហេង សំរិន បន្ត​ដឹកនាំ​រដ្ឋសភា​ក្នុង​អាណត្តិ​ថ្មី​ទៀត​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា ក្នុង​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​បក្ស រដ្ឋ និង​ប្រជាជន​កម្ពុជា​-​ឡាវ ឲ្យ​កាន់ តែ​រឹងមាំ ថែម​ទៀត​នោះ នៅក្នុង​ខែ​ធ្នូ​ខាងមុខនេះ ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា ដែលមាន​សម្ដេច ហេង សំរិន និង​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាដើម​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ​ផ្សេងៗ​គ្នា​។​

​លោក អាំ​ផាយ ឃិន​ដាវ​ង្ស បាន​ថ្លែងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​របស់ សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ប្រទេស​ឡាវ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ និង​ចុះ​កិច្ចព្រមព្រៀង​យោគយល់​គ្នា លើ​វិស័យ អប់រំ វប្បធម៌ និង​ថាមពល​អគ្គិសនី​។ ជាមួយគ្នានេះ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម ពិសេស​ស​ការលើកលែង​ពន្ធ​ត្រួតគ្នា និង​បញ្ហា​បត្យាប័ន​អ្នកទោស​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន សន្យាថា នៅក្នុង​អាណត្តិ​កា​ទូត​របស់លោក នឹង​ខិតខំ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​រវាង ប្រទេស​កម្ពុជា និង​ឡាវ​ឲ្យ​កាន់តែ​រឹងរាំ​ឡើង​ថែម​ទៀត ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 7271 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!