​លោក តាប់ យឿន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ ជាំ​សា​ង៉ាំរ​ង​ការ​ចោទ​ថា​ជា​អ្នក​បើក​ភ្លើង​ខៀវ ឲ្យ មាន​ការនាំចេញ បទល្មើស​ផល​អនុផល​ធនធានធម្មជាតិ​(​ជ័រទឹក​)​ឆ្លងដែន​ទៅ​ប្រទេស​ថៃ !!

​ខេត្ត​ឧត្តមានជ័យ ៖ កម្ម​ភាព​ដឹកជញ្ជូន​បទល្មើស​ជ័រទឹក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​រត់ការ​លុយ​ក្រោម​តុ​ពីរ​ខេត្ត​ដោយ​ដឹក​ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះ មក​ខេត្ត​ឧត្តមានជ័យ ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​។ ដោយ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​សំណាក់​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជា​ពិសេស លោក តាប់ យឿន ប្រធាន​ស្នាក់ការ​ច្រក​តែម្តង​ជា​អ្នក​បើក​ភ្លើង​ខៀវ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា​ឆ្នាំ​2018 មាន​រថយន្ត កូរ៉េ ចំណុះ ២ តោន​កន្លះ ឃ្លុប ពណ៌​ស​រដឹក​ជ័រទឹក​ពេញប្រៀប ឆ្លងកាត់ ទីរួមស្រុក អន្លង់វែង​ឆ្ពោះទៅ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ដើម្បី​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។ ហើយ​សកម្មភាព​នេះ​គេ​ប្រព្រឹតទៅ យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​លោក តាប់ យឿន ប្រធាន​ស្នាក់ការ​ច្រក ឡើយ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ផងដែរ​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​តាប់ យឿន​ប្រធាន​ស្នាក់​ច្រក​អន្តរជាតិ ជាំ​សា​ង៉ាំ​បានទេ​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែវិច្ឆិការ​ឆ្នាំ ២០១៨​នេះ​៕

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 9528 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!