អភិបាល ស្រុក​ប្រាសាទ បាគង លោក សូរ ប្លាតុ​ង ចុះ​ពិនិត្យ​ផ្លូវ​នឹង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​២​ខ្សែ !

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆកា ឆ្នាំ​២០១៨ នេះ​លោក សូរ ប្លាតុ​ង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង អមដំណើរ​ដោយ​លោក​អភិបាលរង​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ចាក់​ក្រាល​គ្រួស​ក្រហម​លើផ្លូវ​ចំនួន​២​ខ្សែ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។

​ខ្សែរ​ទី​១​ដែល​មាន​ប្រវែង​៣៦៥០​ម៉ែត្រ នឹង​ទទឹង​៤​ម៉ែត្រ ស្ថិតក្នុង​ឃុំ​មានជ័យ ភ្ជាប់​ទៅ​ឃុំ​ត្រពាំង​ធំ ដែល​ជា​ថវិការ​មូលនិធិ​ស្រុក សម្រាប់​ឆ្នាំ​២០១៨​នេះ​។​
​ខ្សែ​ទី​២ មាន​ប្រវែង​៣១៩០​ម៉ែត្រ និង ទទឹង​៤​ម៉ែត្រ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ភ្ជាប់​ទៅ ឃុំ​បល្ល័ង្គ ថវិការ​សាងសង់​ជា​មូលនិធិ​ខេត្ត ក្នុង​ឆ្នាំ​២០១៨​នេះ​។​
​ផ្លូវ​ទាំង​ពីរ​ខ្សែរ សុទ្ធតែ​ជា​ផ្លូវ ដែល​មាន​សារៈសំខាន់ ៗ បំរើ​ដល់​ការធ្វើ​ដំណើរ​និង​ការដឹកជញ្ជូន កសិផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង នៅក្នុង​ស្រុក​ប្រាសាទបាគង ជាពិសេស​គឺ​ការតភ្ជាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ទៀត​ដើម្បី​ងាយ​សម្រួល​រាល់​ការ​ធ្វើ​ដំណើរ ប្រកប​អាជីវកម្ម​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ៕

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 0393 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!