លោក ខៀវ សាម៉េត​មេគយ​ច្រក​ភ្នំ​ដិន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​កាកសំណល់​ចូល​ពី​ប្រទេស​វៀតណាម​ប្រមូល​លុយ​ត្រៀម​ចូលនិវត្តន៍​

​ខេត្តតាកែវ​៖ ច្រក​អន្តរជាតិ​ភ្នំ​ដិន  ខេត្តតាកែវ មិន​ត្រឹមតែ​ទំនិញ គេច​ពន្ធ​ហូរ​ចូល​ប៉ុណ្ណោះ​ទេ  ក្នុងនោះ លោក  ខៀវ សាម៉េត ប្រធានការិយាល័យ​គយ  និង​រដ្ឋាករ​ច្រក​ភ្នំ​ដិន​នេះ​តែម្តង  បានអនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​នូវ កាក​សំណល់ ពី​ប្រទេស​វៀត ណា​ម ឆ្លងកាត់​យ៉ាង​គគ្រឹកគគ្រេង  ។​

​កាក​សំណល់  (​សម្បក​កំប៉ុង​) ត្រូវបាន​គេ​ដឹក ជញ្ជូន​ពី​ប្រទេស​វៀតណាម  តាម​ច្រក​ភ្នំ​ដិន ក្នុងនោះ  គឺ​មាន​នាយ​នគរ បាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យ​នគរបាល​អន្តោ ប្រវេ​សន៍ ច្រក​ភ្នំ​ដិន​នេះ តែម្តង ជា​អ្នក ចេញមុខ ស៊ីឈ្នួល ដឹក​កាក សំណល់​នេះ ដោយ​មាន​ឈ្មោះ  ចែ ពៅ ជា​អ្នក​យក​លុយ​ពី​ឈ្មួញ​វៀតណាម  ដើម្បី​មក​រត់ការ​ជា មួយ​សមត្ថកិច្ច នៅ​ច្រក ភ្នំ​ដិន និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ។​

​លោក​ជ្រឹង ឆាយ មាន​រថយន្ត​សម្រាប់ ស៊ីឈ្នួល​ដឹក​ជញ្ជូន​កាកសំណល់​នេះ  ដោយឡែក​ចែ ពៅ គឺជា​អ្នក​យក លុយ ពី​វៀត ណា​ម មក​រត់ការ ដោយ​ក្នុង​មួយ​តោន  ចែ​ពៅ យក​តម្លៃ​៨០​ដុល្លារ ដូច្នេះ  ក្នុង​មួយ​ថ្ងៃ លោក ខៀវ  សាម៉េត មេ​ច្រក ភ្នំ​ដិន បានអនុញ្ញាត ឲ្យ​កាកសំណល់​នេះ​ហូរ​ចូល  ចាប់ពី​៦០​តោន​ទៅ​១២០​តោន  ស្មើនឹង ២​រថយន្ត​យី​ឌុប​ទៅ ៤​រថយន្ត​យី​ឌុប ។​

​ទំនិញ​ប្រភេទ​នេះ  ត្រូវ​បាន​ហាមឃាត់  ដែល​ជា​ទូទៅ សមត្ថកិច្ច​គយ  ត្រូវតែ​បង្ក្រាប និង​តម្រូវ​ឲ្យ​នាំ​កាក សំណល់​ទាំង នេះ ទៅកាន់ ប្រទេស​ដើម​វិញ ប៉ុន្តែ ដោយ សារ​អំពើពុករលួយ ការឃុបឃិត​គ្នា​ជា​លក្ខណៈ ប្រព័ន្ធ ទើប​ធ្វើឲ្យ​លោក  ខៀវ សាម៉េត បើ​កដៃ ឲ្យ​ឈ្មួញ​នាំ​កាក សំណល់​ចូល​យ៉ាង ពេញទំហឹង ។​

​សមត្ថកិច្ច​តូចតាច​បាន លើកឡើងថា លោក ខៀវ សាម៉េត  មេ​គយ​ច្រក​អន្តរជាតិ​ភ្នំ​ដិន  បាន​ទទួល​កម្រៃ សេវា​ក្រោម​តុ ពី​ទំនិញ នាំចូល​គេចពន្ធ  បង់ពន្ធ​មិន​គ្រប់ ក្លែងភេទ​ទំនិញ  ពី​បង់ពន្ធ​នាំចូល​ខ្ពស់ មក​បង់ ពន្ធ​នាំចូល​ទាប ទទួល បាន​ចំណូល ជា​ប្រភព​សេដ្ឋកិច្ច​បុគ្គល  និង​បក្ខពួក ក្នុង​មួយៗ​រាប់​ម៉ឺន​ដុល្លារ​រួច ទៅហើយ ក៏​នៅតែ​ឆ្លៀតឱកាស  ឲ្យ​នាំ​ចូល​កាក សំណល់ ដែល​ច្បាប់​ហាមឃាត់​នោះ​ទៀតផង ។​

​មន្ត្រី​គយ​បាន​រំលឹកថា បញ្ហា​កាក សំណល់​នេះ មិន​ត្រឹមតែ​លោក​បណ្ឌិត​គុណ  ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គ​នាយ ក​គយ និង​រដ្ឋាករ​កម្ពុជា រឹតបន្តឹង ប៉ុណ្ណោះ​ទេ ក្នុងនោះ សម្តេច​អគ្គ​មហា សេនាបតី​តេជោ​ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  បាន​ចេញ​ចំណារ​មួយ​ផង​ដែរ ចុះ​ថ្ងៃ​ទី​១៧  ខែ​មីនា ឆ្នាំ​២០១៥ លើ​លិខិត លេខ​១៤០៨ ស​សវ ចុះ​ថ្ងៃ​ទី​១១  ខែ​មីនា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​មិន​អនុញ្ញាត​ឲ្យមាន​ការនាំ​ចូល​កាក​សំណល់ ។ ប៉ុន្តែ​លោក​ខៀវ សាម៉េត ដែល​នឹង​ត្រៀម​ចូលនិវត្តន៍​នេះ  ហាក់ដូចជា​ប្រឹង​ប្រមូល  នូវ​ប្រភព​សេដ្ឋកិច្ច​នៃ​អំពើ ល្មើសច្បាប់ សម្រាប់​ទឹក​ចុង ក្រោយ​នៃ​ខ្លួន​ចូល​និវត្តន៍ ក្នុងនោះ​គឺ​អនុញ្ញាតឲ្យ​លោក ជ្រឹង ឆាយ នាយរង​ការិយាល័យ នគរបាល អ​ន្តោ ប្រវេ​សន៍  ច្រក​អន្តរជាតិ​ភ្នំ​ដិន​នេះ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​អនុញ្ញាត​ឲ្យ​នាំ​ចូល​កាក​សំណល់ យ៉ាង​អនាធិបតេយ្យ ៕
​ការិយាល័យ​និពន្ធ 012 580 455

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7105 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!