​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​០៤​ទីតាំង

ខេត្តតាកែវ​៖ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង​៣០​នាទី​ចុះផ្សាយ​ថា​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំនួន​១០៥​នាក់ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចសហការ​ពី​សមត្ថកិច្ច​នគរបាល​ចិន ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ​។​បាន​បង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចំនួន​០៤​ទីតាំង​ផ្សេងគ្នា ក្នុងនោះ​៖

​ទី​តាំងទី​១ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់​ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​៦៣​នាក់ ស្រី​០៧​នាក់​។
​ទី​តាំងទី​២ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​១២​នាក់​(​ប្រុស​)​។
​ទី​តាំងទី​៣ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​៧០​នាក់ ស្រី​២៤​នាក់​។
​ទី​តាំងទី​៤ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​៩០​នាក់ ស្រី​០៥​នាក់​។​សរុប​ទាំង​០៤​ទីតាំង ចំនួន​២៣៥​នាក់ ស្រី​៣៦​នាក់​។
​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងអស់នោះ​ព្រមទាំង​វត្ថុតាង​ពាក់ព័ន្ធ​បាន​ប្រគល់​ជូន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ យក​ទៅ​ក្រសួង​មហាផ្ទៃ​៕

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 9202 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!