​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​កសិកម្ម នឹង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែរ​ចង្វាក់​ផលិតកម្ម​ស្រូវ​ផលិតកម្ម​ផលិត​ចំណី​មាន់​នឹង​ការ​ចិញ្ចឹម​មាន់​ស៊ុត​ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​៣ សំខាន់​

​នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សួន​ឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ ផលិតកម្ម​ផលិត​ចំណី​មាន់ និង​ការ​ចិញ្ចឹម​មាន់​យក​ស៊ុត ដែល​ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ ៣​សំខាន់ គឺ​ឧស្សាហកម្ម កសិកម្ម និង​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​ដំណើរកា​រ​វិនិយោគ និង​អភិវឌ្ឍ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ ហើយ​ដែល​ក្រុមហ៊ុន​មាន​បំណង​នាំយក​និង​ផ្ទេរ​បច្ចេកវិទ្យា​ទាំងអស់នេះ​ទៅ​ដល់ដៃ​ប្រជា​កសិករ​កម្ពុជា​តាមរ​យ​:​ការវិនិយោគ​លើ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ និង​មាន់​ដោយ​ចាប់ផ្តើម​ពី​ការដាំដុះ រ​ហូល​ដល់​ផលិតផល​សម្រេច ពី​A ដល់​Z​។

​លោក​នាយក​ក្រុមហ៊ុន​បាន​ជម្រាបជូន​ថា រោងចក្រ​ផលិតកម្ម​ស្រូវ​របស់​គាត់​សាងសង់​លើ​ផ្ទៃដី​ជាង ១០​ហ​ត ហើយ ស្ថិតនៅ​ជិត​ដង​ទន្លេ ។ ទន្ទឹមនឹងនេះ ក្នុង​គោលបំណង​ជួយ​រួមចំណែក​ដល់​ការដឹកជញ្ជូន​ផល​ស្រូវ​សើម​របស់​សហគមន៍​កសិកម្ម ក្រោយ​ការប្រមូល​ផល​មកកាន់​ឃ្លាំង​សម្ងួ​ត​បាន​ទាន់ពេលវេលា និង​ក្នុង​តម្លៃ​ថោក រដ្ឋាភិបាល​ចិន​បាន​ជួយ​ជីក​ព្រែក​សប្ប​និមិត្ត​មួយ​ពី​ដៃទន្លេ​ត​ភ្ជាប់​នឹង​រោងចក្រ ។ លើសពីនេះទៅទៀត ដោយ​មាន​ការឧបត្ថម្ភ​ទុន​ពី​រដ្ឋាភិបាល ជា​រៀងរាល់ឆ្នាំ​ប្រមាណ មួយ​លាន​ប្រាំ​សែន​ដុល្លារ ក្នុង​ការជួយ​ធានា​តម្លៃ​កសិផល និង​ពង្រីក​មធ្យោបាយ​ផលិតកម្ម រោង​ម៉ាស៊ីន​ស្រូវ​នេះ​គឺ​មាន​លទ្ធភាព​កិនស្រូវ​បាន​ប្រមាណ​ជា ១៦០០​តោន​ក្នុង ១​ថ្ងៃ ស្តុក​ស្រូវ​បាន ៣៩​ម៉ឺន​តោន និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ជាង ២០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ផង​ដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​លទ្ធភាព​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​មួយឆ្នាំៗ​លើ​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ប្រមាណ​ជា ២​ម៉ឺន​ហ​ត ។

​ដោយឡែក សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​មាន់​សាច់ រោងចក្រ​កែច្នៃ​ស៊ុត​មាន់ និង​ចំណី​មាន់​ដែល​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកទេស​ស្វ័យប្រវត្តិ​ក្នុង​ការផលិត និង​កែច្នៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ខ្សែចង្វាក់​ផលិតកម្ម​ដែល​បាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ធានាបាន​នូវ​ស្តង់ដារ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវ​ចិត្ត​និង​តម្រូវការ​ទីផ្សារ បង្កើន​តម្លៃបន្ថែម និង​ប្រាក់​ចំណូល ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ ដែល​ខ្សែចង្វាក់​ផលិតកម្ម​នេះ គឺ​ពិតជា​ឆ្លើយតប​តាម​អ្វី​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចង់បាន និង​ចង់​ឃើញ​វិស័យ​ឯកជន​នៅ​កម្ពុជា​យកទៅអនុវត្ត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1527 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!