ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ស្រុក​ពួក​ខេត្ត​សៀមរាប​កំពុង​ត្រូវប៉ាន ថ្លឹង ព្រូ​ទ្បាន​យកប្រាក់​ដាក់​ហោ​ប៉ាវ !!

ខេត្តសៀមរាប ៖ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​ពួក​ខេត្ត​សៀមរាប​កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​រថយន្ត​ដឹកទំនិញ​មកដល់​ចំណុច​ខាងលើ​នេះ​មិន​ចាំ​ប៉ាច់​ឡើងលើ​ជញ្ជីង​ដើម្បី​ថ្លឹង​នោះទេ គឺ​ថ្លឹង​តែ​ព្រូឡាន​តែប៉ុណ្ណោះ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ០៣ នឹង ១២​នាទី មាន​រថយន្ត​ប្រភេទ ធុន​ធំ​ដឹក​ទំនិញ​មួយគ្រឿង​បាន​មកដល់​ចំណុច ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ខាងលើនេះ​ទិសដៅ​ពី​កើត​ទៅ​លិច មិន​បាន​ចូល​ថ្លឹង​នោះទេ​ឃើញតែ ព្រូឡាន ចុះ​ទៅ​ដើរ​ចូល​ក្នុង​ស្ថានីយ៍​ជញ្ជីង​ដើម្បី​ជួប​ជាមួយ​មន្ត្រី ប្រចាំ​នៅ​ទីនោះ​រួច​ក៍​ត្រឡប់មកវិញ ហើយ​រថយន្ត​ចេញដំណើរ​ដោយ​រលូន​ទៅមុខទៀត បញ្ជាក់​ឲ្យឃើញថា មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​កំពុងតែ​ត្រូវរ៉ូវ​គ្នា​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាប្រចាំ ជាថ្នូ​មិនចាំប៉ាច់​ថ្លឹង បណ្តាល​អោយ​មាន​ការបាត់បង់​នូវ​ថវិកា​រដ្ឋ ជាប្រចាំ នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលា​ម៉ោង ១០.​នឹង​២០​នាទី ព្រឹក អង្គរ​ភាព សារព័ត៍មាន សៀមរាប​ទាន់​ហេតុការណ៍ បាន​ធ្វើ​ការទំនាក់ទំនង ទៅ​លោក គឹម ប៉ុនណ្ណា ប្រធាន​មន្ទីរ​សាធារណៈ​នឹង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ដើម្បី​សាកសួរ​ជុំវិញ​ករណី​ដែល​រថយន្ត​ដឹកទំនិញ​ដែល​មិន​ចូល​ថ្លឹង​លើ​ជញ្ជីង​នេះ​តែ​ទូរ​សព្ទ័​ចូល​មិន​មាន​អ្នកទទួល ។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​ខាងលើ​បាន​ប្រាប់​អ្នក​សារព័ត៍មាន យើង​ឲ្យ ដឹង​ថា​ពួកគាត់​បាន ឃើញ រថយន្ត​ដឹកទំនិញ​ជា ច្រើន​បាន​មកដល់​ចំណុច​ខាងលើ​នេះ​ទាំង​ទៅ​ទាំង​មក ហើយ​បាន​ឈប់ ឃើញ​មាន​មនុស្ស​រត់​ចូល​ទៅក្នុង​មិន​បាន​ឃើញ​ឡាន​ចូល​ទៅ​ថ្លឹង​នោះទេ ។​

​អង្គរ​ភាព​សារព័ត៍មាន​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ជាមួយ​ប្រធាន​គ្រប់គ្រង​ស្ថានីយ៍​ជញ្ជីង​ខាងលើនេះ ជុំវិញ​រថយន្ត​ដែល​មិន​ព្រម​ចូល​ថ្លឹង​ខាងលើ​នេះ​ព្រោះ​មិន​មាន​លេខ​ទូរ​សព្ទ័ ទំនាក់ទំនង​។

​ករណី​ឃុបឃិត​គ្នា​មិន​ចាំ​ប៉ាច់​រថយន្ត​ឡើង​លើ​ជញ្ជីង​ថ្លឹង​នេះ​សូម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណៈការ​នឹង​ដឹកជញ្ជូន មេត្តា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ខាងលើ​នេះ​ផង​ដើម្បី​បញ្ឈប់​ជាបន្ទាន់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 6642 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!