​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យាង​ដល់​វេទិកា​កិត្តិ​យ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដើម្បី​ទត​ការប្រណាំង​ទូកង​ថ្ងៃ​ដំបូង

​នៅ​ម៉ោង​ប្រមាណ ៤.៣០ ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​មក​ដល់​វេទិកា​កិត្តិ​យ​នៃ​ព្រះរាជ​ពិធី​ហើយ ដើម្បី​ទត​ការប្រណាំង​ទូកង​ថ្ងៃ​ដំបូង នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខាង​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។

​វត្តមាន​យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្ងៃនេះ​គឺមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ផងដែរ​។​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​គឺ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​មាន​ទូក​ចូលរួម​ប្រកួតប្រជែង​សរុប​២៩៨​ទូក​មក​ពី​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​។​សូម​បងប្អូន​ជនរួមជាតិ​បាន​សប្បាយ​រីករាយ​នៅក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1629 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!