បទល្មើស​នេសាទ​កក្រើក​ផ្ទៃ​ទឹក​នៅ​ចំណុច​(​វត្ត​កោះ​កែវ​)​និង​ចំណុច​(​វត្ត​ថ្នល់​តា​សែង​)​រហូត​ដល់​វត្ត​កំពង់​រាំង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខណៈ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​អ្នក​មិន​អោយ​លុយ​តែប៉ុណ្ណោះ

​ខេត្ត​កំពង់ឆ្នាំង ៖ តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​តាម​ដង​ទន្លេសាប​ស្ថិតក្នុង ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រតិកម្ម​ទៅលើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ពី​ថ្នាក់​សង្កាត់​ផ្នែក​ខណ្ឌ​មន្ទីរ​កសិកម្ម​ដែល​មិន​បាន​យកចិត្តទុកដាក់​និង​ខ្វាយខ្វល់​ចំពោះ​អនុសា​ស​ន៏​៧​ចំណុច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ហាម​ដាច់ខាត​ចំពោះ​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​មាន​ដូចជា​របាំង​លប​(​បរ​ណ​រ៉ាវ​)​ធ្វើ​អំពី​សាច់​អួន​ទំនើប​បែប​ថ្មី​។​

​តែ​បច្ចុប្បន្ន បែរ​ជា​បទល្មើស​ខាងលើ​កើនឡើង​ទ្វេដង​ទៅ​វិញ​ដោយ​ឃើញ​បទល្មើស​នៅ​តែ​កើនឡើង​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​ប្រកប​រប​ជា​លក្ខណៈ​គ្រួសារ​បាន​សំណូមពរ​ដល់​យើង​អោយ​ជួយ​ធ្វើ​ការចុះ​ផ្សព្វផ្សាយ​ត្រង់​ចំណុច​មួយចំនួន​ដែល​គេ​កំពុងតែ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា​នៅ​ចំណុច​(​វត្ត​កោះ​កែវ​)​និង​ចំណុច​(​វត្ត​ថ្នល់​តា​សែង​)​រហូត​ដល់​វត្ត​កំពង់​រាំង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​គេ​មើលឃើញ​ថា​នៅតែ​មាន​បទល្មើស​នេសាទ​ខុសច្បាប់​ខណៈ​ដែល​ក្រុម​ជនល្មើស​នៅ​តែ​ប្រើប្រាស់​ឧបករណ៍​របាំង​លប​(​បរ​ណ​រ៉ាវ​)​រាប់រយ​ម៉ែត្រ​ដែល​ក្រុម​ជនល្មើស​ដាក់​កាត់​វាលទំនាប កាត់​ឆ្លង​ព្រែក​និង​កន្លែង​ខ្លះ​ដាក់​ស្រប​តាម​មាត់​ទន្លេ​ធ្វើឲ្យ​ប៉ះពាល់​ចរាចរ​ត្រី​ចេញ​ចូល​ពី​ក្នុង​ព្រៃរនា​ម​ចូល​បឹង​ទន្លេសាប​នៅ​រដូវ​ទឹក​ស្រក​នេះ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​នៅ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​បទល្មើស​នេសាទ​ត្រូវគេ​មើលឃើញថា​នៅ​តែ​កើត​មាន​រៀងរាល់ខែ​ឆ្នាំ​ដែល​ក្រុម​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ខាងលើ​នេះ​ធ្វើអោយ​ទិន្នផល​ត្រី​បាន​ធ្លាក់ចុះ​ជាខ្លាំង​។​

​កន្លងមក មន្ត្រីរដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​ធ្លាប់បាន​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​មួយចំនួន​ផង​ដែរ​ខណៈ​ដែល​គេ​សង្កេត​ឃើញ​មន្ត្រីជលផល​បាន​ចុះ​ធ្វើការ​បង្ក្រាបរ​បាំង​លប​(​បរ​ណ​រ៉ាវ​)​នោះ​ដែល​តែបើ​ប្រៀបធៀប​ទៅ​និង​លទ្ធផល​នៃ​ការបង្ក្រាប​កន្លងមក​គឺ​គេ​បង្ក្រាប​បាន​តែ​អ្នក​មិន​អោយ​លុយ​តែប៉ុណ្ណោះ​។​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក​អេង​ជា​សាន​ប្រធាន​រដ្ឋបាល​ជលផល​ម៉ា​ស្រុក​ខ្មែរ​!​មេត្តា​ចុះ​ពិនិត្យមើល​ដោយ​ផ្ទាល់​និង​ចាត់វិធានការ​អោយបាន​ហ្មឺង​ម៉ាត់​ចំពោះ​មន្ត្រី​គ្រាប់​ល្ពៅ​ផង​បើ​មិន​អ៊ីចឹង​ទេ​បទល្មើស​នេសាទ​ក្នុង​ស្រុក​រលាប្អៀរ​និង​ស្រុក​ជល​គី​រី​ក្លាយទៅជា​ដំបៅ​មហារីក​មិនអាច​ព្យាបាល​ឲ្យ​ជា​បានឡើយ​៕

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

© 6626 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!