សម្តេច​ហ៊ុន​សែន​៖​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ​ទើប​យើង​អាច​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក

​ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៨​។ ទិដ្ឋភាព​នៅ​មាត់​ទន្លេ​មុខ​ព្រះបរមរាជវាំង នៅ​ទីតាំង​ចំណុះ​ទូក​ជ្រោយចង្វារ​ត្រើយ​ខាងកើត ពេលនេះ គឺ​មាន​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​មក​ពី​គ្រប់ទិសទី​មក​កម្សាន្ត​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ រួម​ទាំង​កីឡាករ​ប្រណាំងទូក​ផងដែរ​។ ក្រៅពី​ការ​ទស្សនាការ​ប្រណាំងទូក​ង​នៅ​មាត់​ទន្លេ បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ទស្សនា និង​ទិញ​ទំនិញ​តាម​ស្តង់​តាំង​ពិ​ពរ​ណ័​ទំនិញ​ជា​ច្រើន​នៅ​តាម​ទីតាំង​នីមួយៗ​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ទស្សនា​ការប្រគំ​តន្ត្រី​តាម​ទម្រង់​សិល្បៈ​បុរាណ និង​សម័យ​ដែល​មាន​ប្រគុំ​ជូន​នៅតាម​សួន​សាធារណៈ​ផងដែរ​។​

​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ ទើប​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ប្រចាំ​ឆ្នាំ​បែប​នេះ​បាន​។ បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ពិធី​បុណ្យ​អុំទូក​ថ្ងៃនេះ​ដែរ​។​សូម​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅក្នុង​ពិធី​បុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 6652 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!