​រដ្ធបាល​រាជធានី​ភ្នំពេញ ពិធី​បួងសួង ពិ​លីការ បូជា​ទេវតា សុំ​សេចក្ដីសុខ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅលើ​ទឹកដី​ស័ក្តិសិទ្ធិ​នៃ​រមណីយដ្ឋាន​ប្រវត្ដិសាស្ត្រ​វត្ត​ភ្នំ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​កីឡាករ​ទូក បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បួងសួង ពិ​លីការ បូជា​ទេវតា សុំ​សេចក្ដីសុខ​ដល់​កីឡាករ កីឡា​ការិនី ទូក​ង ទូក​ចែវ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ពី​បុរាណ​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​កីឡាករ កីឡា​ការិនី ប្រយ័ត្នប្រយែង​សុខភាព ចេះ​ថែរក្សា​អនាម័យ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​

​គួរបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បរិវេណ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 8760 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!