សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល ខេត្ត​ឧត្តរមានជ័យ​

ឧត្តរមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាលខេត្ត​ឧត្តរមានជ័​យ​លោក ប៉ែន កុសល្យ ដោយ​ជំនួស លោក ស ថា​វី ដែល​ត្រូវ​តែងតាំង ទៅ​ជា​អនុរដ្ធលេខាធិការ ក្រសួងមហាផ្ទៃ ។​

​ពិធី​ប្រកាស​តែងតាំង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​យ៉ាង​ច្រើន​កុះករ​។​

​សូមជម្រាបថា លោក ប៉ែន កុសល្យ អតីត​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង ជា​អភិបាលខេត្ត​ឧត្តរមានជ័​យ ជំនួស​លោក ស ថា​វី ដែល​ត្រូវបាន​តែងតាំង​ជា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 7554 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!