លោក សូរ ប្លាតុ​ង អភិបាល​ស្រុក​ប្រាសាទបាគង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ប្រាសាទបាគង​ទាំងអស់​ក៍​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ក្នុង​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ខាងមុខនេះ !!

ខេត្តសៀមរាប ៖ លោក សូរ ប្លាត​ង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ទើបតែ​ឡើងកាន់តំណែង ថ្មី ៗ បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ទាំង​អស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ទាំងអស់គ្នា នេះ​បើ​យោង​តាម​សេចក្តី អំពាវនាវ ស្តី​ពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស ព្រះរាជ​

​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ នៅ ក្នុង ក្រុង សៀមរាប អង្គរ​យើង​

​ក្នុងនាម​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទ បាគង សូម​អំពាវនាវ ដល់ បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ប្រាសាទបាគង​ទាំងអស់ ក៏​ដូច​ជា​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ សូម​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ និង​គោរព​សិទ្ធ​គ្នា​ទៅវិញទៅមក​ក្នុង​ការបើកបរ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ទាំង​អស់​គ្នា ។​

​ជាធម្មតា​មុន​ចេញពីផ្ទះ យើង​គ្រប់គ្នា តែង​មាន​គោលដៅ​ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ តែ​គួរ​ចង​ចាំ​ថា គ្រប់ៗ​គ្នា​ដែល​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​
​នៅផ្ទះ រងចាំ​វត្តមាន​អ្នក​ត្រឡប់មកវិញ​គ្រប់ពេលវេលា ដើម្បី​ធានា ដល់​ការជួបជុំ​គ្នា​នេះ សូម​គ្រប់ៗ​គ្នា ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ដើម្បី​សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​។​

​ដូច​ពាក្យស្លោក​ពោលថា​ថ្ងៃនេះ ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ !​បើ​ស្រវឹង សូម​កុំ​បើកបរ ៕
​ផ្តល់​ព័ត៌មាន​តាមរយៈ​092311499/0882961199

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 6861 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!