​បទល្មើស​នេសាទ​ទូក​យ៉ាំង​កាវ​ជនជាតិ​វៀតណាម​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ត​ពោធិសាត់​និង​កំពង់ធំ

ខេត្ត​ពោធិសាត់​+​កំពង់ធំ ៖ ទោះ​ជា​សម្តេច​ក្រឡាហោម ស ខេង បាន ព្រមាន​អភិបាលខេត្ត ទាំងអស់​នៅ​ជុំវិញ បឹង​ទន្លេសាប បើ​ខេត្ត​ណា នៅតែ​មាន​បទល្មើស នេសាទ​ច្រើន និង​ត្រូវ​ដក​ពី​តំណែង​។​

​សូមបញ្ជាក់​ថា ដើម្បី​លើកស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​លុបចោល ឡូត៏​នេសាទ ទាំងអស់ នៅក្នុង​បឹង​ទន្លេសាប ដោយ​អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​នេសាទ តាម​លក្ខណៈ​គ្រួសារ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បន្ទាប់​លុបចោល ឡូត៏​នេសាទ ហើយ​បទល្មើស គឺ​កើតឡើង យ៉ាងខ្លាំង ដែល​បញ្ហា នេះ​ចាំបាច់​ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយ​ជាបន្ទាន់​ផងដែរ​។ ក្នុងនោះ​គេ​សង្កេតឃើញថា នៅ​ខេត្ត​ពោធិសាត់​និង​កំពង់ធំ បទល្មើស​នេសាទ កើតមាន យ៉ាង​ពេញបន្ទុក មិន​ចាញ់​ខេត្ត ផ្សេងទៀត ជុំវិញ​បឹង​ទន្លេសាប​នោះដែរ​។​

​ជាក់ស្តែង​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ត្អូញត្អែរថា​នៅ​ចំណុច​ស្រុក​គគរ​ឃុំ​កំពង់​លួង​ខេត្តពោធិសាត់​ព្រំប្រទល់​ឃុំ​ពាម​បាង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​មាន​ជនជាតិ​យួន​៣​បងប្អូន​ឈ្មោះ​ចេង​,​ម៉ៅ​និង​អា​តើ​កបាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទូក​យ៉ាំង​កាវ​ឡើង​កក្រើក​ផ្ទៃ​ទឹករ​រៀង​រាល់ថៃ្ងច​ន្ទ​និង​អង្គារ៏​។​

​ពួក​គាត់​បន្ត​ថា​មាន​ការលំបាក​ក្នុង​ការនេសាទ ប្រចាំ​ថ្ងៃ​រកត្រី​មិនបាន ដាក់មង​ចងសន្ទូច​មិន​បាន​ត្រី ដោយសារ មាន​អ្នកនេសាទ​ខ្លះ ប្រើ​ឧបករណ៍​សាច់​អួន​ក្រឡា​ញឹក​ខ្នាត​ធំ នៅតែ​កើតមាន ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​និង​រលូន គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ ។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​យ៉ាំង​កាវ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ការ​ខ្លាចរអារ​និង​សមត្ថកិច្ច​ឡើយ ហើយ​ក៍​មិន​ដែល​ឃើញ​មាន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ​ចុះ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​។

​ក្នុងនោះ​មាន សមត្ថកិច្ច​ជំនាញ​បាន​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ បណ្តែតបណ្តោយ​អោយ មាន​បទល្មើស​នេសាទ​នោះ​កើតឡើង និង​ជា​អ្នក​មើល​ផ្លូវ អោយ​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងនោះ​។ ការនេសាទ​ល្មើសច្បាប់​នេះ​អាច​ធ្វើឡើង​យ៉ាង​រលូន ដោយសារ​មាន​អ្នក​រត់ការ​ជា​អ្នក​យក​កាដូ​ទៅ​បិទ​ភ្នែក​និង​បិទមាត់​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1162 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!