សិស្សានុសិស្ស​ប្រមាណ​ជាង​៣៤​នាក់​បាន​ពុល​ចំណីអាហារ​ដួលសន្លប់ ខណៈ​បរិភោគ​ចំណីអាហារ​នៅក្នុង​សាលារៀន​

ខេត្ត​ត្បូងឃ្មុំ ៖  នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ វិច្ចិការ ឆ្នាំ​២០១៨ សិក្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់​បាន​ពុល​ចំណីអាហារ​នៅក្នុង​សាលារៀន​បឋមសិក្សា​ទន្លេ​បិទ ស្ថិតនៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ដួលសន្លប់​ខ្លះ​ក្អួតចង្អោរ​ផ្ទួនៗ​គ្នា ដោយ​បរិភោគ​ចំណី​អាហារ​ដែល​លក់​នៅ​ក្នុង​បរិវេណ​សាលា ។​

​បើ​តាម​សិក្សានុសិស្ស​ដែល​បាន​ពុល​នំ​ចំណីអាហារ​បានឲ្យដឹងថា នៅវេលា​ម៉ោង​៩.១៥​នាទី​ព្រឹក ពេល​ម៉ោង​ចេញ​លេង ពួកគេ​បាន​នាំគ្នា​ទៅ​ទិញ​នំចំណី ញុ​ាំ​ជា​ធម្មតា​ដូច​រាល់ដង ក្រោយ​បរិភោគ​រួច​ក៏​ត្រលប់​ចូលរៀន​វិញ រំលង​បាន​១០​នាទី ក៏​មាន​អារម្មណ៍​ថា ថប់ៗ​តឹងទ្រូង​ហើយ​ក្អួត​បន្តបន្ទាប់​គ្នា ខ្លះ​ដួលសន្លប់​ផង ។​

​សិស្សានុសិស្ស​បាន​បន្តថា មុន​ពេល​ក្អួតចង្អោរ​នេះ គឺ​ពួកគេ​បានញ៉ាំ​បាយ ខ្លះ​ផឹកទឹក​សា​ម៉ូ​រាយ ខ្លះ​ញ៉ាំ​ប្រហិត ក្រោយមក​ក៏​មាន​អការៈ​បែបនេះ បន្ទាប់ពី​ឃើញ​សភាព​បែប​នេះ លោកគ្រូ អ្នកគ្រូ បាន​បញ្ចូន​សិស្សានុសិស្ស​ទៅ​មណ្ឌល​សុខភាព ដោយ​មាន​សភាព​ធ្ងន់ធ្ងរ នឹង​មាន​ចំនួន​សិស្ស​ពុល​ច្រើន​ផង​នោះ ទើប​មណ្ឌាល​សុខភាព​ឃុំ​ទន្លេ​បិទ ក៏​បញ្ចូន​បន្ត​មក​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម ។​

​ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ដែល​ពាក់​ពន្ធ័​កំពុង​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ បាន​ហៅ អ្នកគ្រូ ដែល​បាន​លក់​ចំណីអាហារ​ទាំងអស់ ទៅ​ធ្វើ​ការសាកសួរ នឹង​យក​វត្ថុតាង មានដូចជា សា​ម៉ូ​រាយ បាយ ប្រហិត នឹង​នំចំណី​ផ្សេងៗ ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការពុល​នេះ តើ​វា​បណ្តាល​មកពី​អ្វី​?

​តាមរយៈ​ការពុល​ចំណីអាហារ នៅ​ក្នុង​សាលារៀន​នេះ មាតាបិតា ជា​អាណាព្យាបាល​សិស្ស បាន​ស្នើរ​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជួយ​ចុះ​ត្រួតពិនិត្យ​មើល​រាល់​នំចំណី ដែល​លក់​នៅ​តាម​សាលា​រៀល​ទាំងអស់ អោយបាន​ត្រឹមត្រូវ​នឹង​ច្បាស់លាស់ មុន​នឹង​ដាក់​លក់​អោយ​សិស្ស​ទិញ​បរិភោគ ព្រោះ​កន្លងមក​មិនដែល​ឃើញ​មាន មន្ទីរ​ឬ​ជំនាញ ណាមួយ​មក​ពិនិត្យ​មើល អោយបាន​ត្រឹមត្រូវ​ទេ ដល់ពេល​មាន​បញ្ហា តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​?

​រហូតមក​ទល់​ម៉ោង​១​រសៀល ថ្ងៃ​ដដែល ក្មេងៗ ពុល​ចំណីអាហារ មិនទាន់​ធូរស្បើយ​នៅឡើយ​ទេ ៕

Filed in: ត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 0360 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!