​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​

(​មណ្ឌលគិរី​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​កិត្តិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្ស ធម៌​ដោយផ្ទាល់​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១,៣៥៨​គ្រួសារ រស់នៅ​ភូមិ​ចំនួន ១៥ ឃុំ​ចំនួន ៣ នៃ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​អំណោយ​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នា​នោះ ផងដែរ គ្រួសារ​នីមួយៗ នៅ​ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា​១​ម៉ឺន រៀល​ទៀត ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត​។ ដោយឡែក​សិស្សានុសិស្ស​ចំនួន ២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ ២​ក្បាល ប៊ិក ១​ដើម និង​ថវិកា ១​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 6666 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!