សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ផ្តល់​អនុសាសន៍​សំខាន់ ៣​ចំណុច ដើម្បី​ប្រសិទ្ធភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

ត្បូងឃ្មុំ ៖ សម្ដេច​ក្រឡ​ហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៦​កន្លងមកនេះ ដូចនេះ​ក្នុង​រយៈពេល​៥​ឆ្នាំនេះ យើង​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​សំខាន់ៗ ចំនួន​៣​ចំណុច​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។

​សម្ដេច​ក្រឡាហោម បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ត្បូងឃ្មុំ​ដោយ​លោក ជាម ច័ន្ទ​សោភ័ណ្ឌ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក លី ឡេង ដែល​ត្រូវ​តែងតាំង​មុខតំណែង​ថ្មី ជា​នាយក​ខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​។​

​អនុសាសន៍​ទាំងបី​ចំណុច​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង រួមមាន​៖
​ទី​១- បន្ត​ពង្រឹង​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ បន្ត​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា
​ទី​២- ខិតខំ​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា
​និង​ទី​៣- ប្រមូលផ្តុំ​ការលើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​៕

Filed in: ត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 6615 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!