នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​

ខេត្តសៀមរាប ៖ លោក សុខ ថុល ឋានន្តរ​ស​កិ្ត​វរៈមន្ត្រី​ថ្នាក់​លេខ​១ នាយករង​រដ្ឋបាល​សាលាខេត្ត ត្រូវបាន​ប្រកាស​តែងតាំង ជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ជំនួស​លោក នួន ពុទ្ឋា​រ៉ា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​សៀមរាប ។  ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត    ។

​បន្ទាប់​ពី​គណៈអធិបតី​ប្រគល់​ប្រកាស​តែងតាំង​រួម​ក លោកនាយក​រដ្ឋបាល​សាលាខេត្ត ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី​បាន​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​បំពេញ​តួនាទី​អោយបាន​ល្អ​ប្រសើរ​។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​ការប្រកាស​តែងតាំង លោក សុខ ថុល ជា​នាយក​រដ្ឋបាល​សាលាខេត្ត​នៅពេលនេះ ក៏​មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត  ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ  ដែល​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ។ ម្យ៉ាង​ទៀត​ក៏​ជា​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការរៀបចំ​នូវរ​ច​នា​សម្ព័ន្ធ​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្ពោះទៅរក​កិច្ចអភិវឌ្ឍន៍ ក្នុង​ការបម្រើ​សេវា​ចាំបាច់ ឆ្លើយតប​ទៅ​តម្រូវការ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ  ។

​ឯកឧត្តម​បណ្ឌិត​បាន​លើក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​មន្ត្រី​គ្រប់​រូប យកទៅ​អនុវត្តឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ​បាន​ផ្តោត​សំខាន់​លើ​ការបង្កើត​ច្រកចេញចូល​តែមួយ បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង​ការទំនាក់ទំនង និង សម្រួល​ឲ្យបាន​លឿន រហ័ស និង តម្លាភាព​នូវ​រាល់​ឯកសារ​ផ្សេងៗ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ពួកគាត់  ហើយក៏​បាន​លើកឡើង​អំពី​ច្បាប់ ដែល​ក្រសួង​បានរៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន សំខាន់​ទាក់ទង​ទំនាស់​ទាំងឡាយ ក្នុង​គោលដៅ ដោះស្រាយ​ឲ្យខាងតែបាន​នូវ​រាល់​បញ្ហា​ដែល​មាន កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺត្រូវធ្វើ​ការកាត់បន្ថយ​ឲ្យនៅ​កាន់តែតិច​ទៅៗ នោះ​ពិតជា​ភាពជា​អ្នកដឹកនាំ ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ផ្តាំផ្ញើ​ដល់ លោកនាយក​រដ្ឋបាល​ថ្មី នៃ​សាលាខេត្ត​សៀមរាប ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ក្នុង​ការអនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ឈរ​លើ​ជំហរ​ទទួលខុសត្រូវ​លើ​ការងារ រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ដាស់តឿន​ក្រើនរំលឹក​គ្នា​ទៅវិញទៅមក ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ គឺ​ឆន្ទៈ​ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង វប្បធម៌​សេវាសាធារណៈ  និង ត្រូវ​បន្ត​សហការ​ល្អ​គ្រប់ ជាមួយ​បណ្តា​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព​នានា  គោរព​និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទ ដ្ឋា​នគតិ​យុត្តិ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំ​រដ្ឋបាលខេត្ត ប្រកប​ដោយ​ប្រសិទ្ឋភាព​ខ្ពស់  ៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 6639 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!