លោក​ឧត្ដមសេនីយ៍ត្រី ផេង តា​រ៉ា ស្នងការរង ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ជាច្រើន​ឆ្នាំ​ទើប​បែកធ្លាយ រឿងអាស្រូវ​

​ខេត្ត​ឧត្ដរមានជ័យ ៖ រឿងអាស្រូវ​អំពើរ​ពុករលួយ​ធ្ងន់ធ្ងរ​របស់លោក​ឧត្ដមសេនីយ៍ត្រី ផេង​តា​រ៉ា ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ បាន​បែកធ្លាយ​ជា​បន្តរ​បន្ទាប់ ហើយ​ក្រោប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​ឆ្នាំ​មកនេះ ។​

​នៅ​ថ្ងៃ​ទី​១៣​ខែវិច្ឆិការ​ឆ្នាំ​២០១៨ នេះ មានការ​បែកធ្លាយ​រឿងអាស្រូវ​និង​អំពើរ​ពុករលួយ​របស់​លោក​ឧត្ដមសេនីយ៍ ផេង តា​រ៉ា បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​មាន​ការបិទបាំង​យ៉ាង​ស្ងាត់ស្ងា​មបាន ល្អ​ខ្លាំងណាស់​។​

​ប្រភព​ច្បាស់ការ​បានអោយដឹងថា​លោក​ផេង​ដា​រ៉ា​បានដាក់​មន្ដ្រី​ក្រោម​ឱវាទ​ត្រូវ ជា​សាច់​ញ្ញាត​របស់​ខ្លួន​ចំនួន​ពីររូប ទី​១ ឈ្មោះ ផេង​សេង​ហួង ទី​២ ឈ្មោះ​តឿ ដើម្បី​ដើរ  ប្រ​ម៉ូល​ប្រាក់​ដាក់​ខែ ពី​រថយន្ដ​ដឹក​ទំនិញ​គេច​ពន្ធ (​អត់​ច្បាប់​)​មកពី​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ក្នុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ប្រភព​បាន​បន្តរ​ថា រថយន្ដ​ដឹកទំនិញ​ខ្នាត​តូច គេច​ពន្ធ​ចេញពី​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ក្នុង​មួយ​គ្រឿង និង​ក្នុង​មួយ​ខែ​ត្រូវ​បង់​ប្រាក់​អោយ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច របស់​ស្នងការ​នគ​បាល​ខេត្ត​ឧត្តរ​មានជ័យ​យ៉ាង​តិច ចាប់ពី​២០​ទៅ​៣០​សិប​ម៉ឺន​ក្នុង​មួយ​ខែ​។​

​គូសបញ្ជាក់​ផងដែ​ថា​សកម្មភាព នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ទំនិញគេចពន្ធ​មកពី​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ ជាច្រើន​ឆ្នាំ​មកហើយ​។​

​សូម​ក្រសួង​ពាក់​ពន្ធ័​ធ្វើ​អធិការកិច្ច​ផង ជាពិសេស ឯកឧត្ដម​ឱម​យិន ទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​(ACU) សូម​ជួយ​លប់បំបាត់​អំពើរ​ពុករលួយ​របស់​អង្គភាព​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឧត្ដ​មានជ័យ​ផង​ទាន​?​។​
​លោក​ឧត្ដមសេនីយ៍ត្រី ផេង​តា​រ៉ា ស្នងការរង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​នគ​បាល​ខេត្ត​ឧត្ដរមានជ័យ​បានអោយដឹងថា តើ​អ្នកណា​ជា​អ្នក​និយាយ​លោក​ចង់​ដឹង​និង​ចង់​ជួប​មុខ​គ្នា​នៅ​តុលាការ ពីព្រោះ​លោក​មិន​ដែល​មាន​សកម្មភាព​អញ្ចឹងទេ សព្វថ្ងៃនេះ​លោក​ចង់​ឈប់​ពី​ការងារ​និង​ផង ព្រោះ​អត់​មានអី បើ​របស់​ក្រុមហ៊ុន​មាន​ច្បាប់​សុំ​គេៗ​មិន​អោយ​ផង​៕
​ប៉ែន នួន​

 

 

Filed in: ព័ត៌មាន ដែលគួរចាប់អារម្មណ៍

Recent Posts

Bookmark and Promote!

© 8591 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!