​មន្ទីរ​សាធារណៈការ​ខេត្ត​សៀមរាប​កំពុង​កំពុង​ដុតដៃ​ជើង ជួសជុល​ផ្លូវ​ដែល​បាន​ខូចខាត​កន្លងមក

​ខេត្តសៀមរាប ៖ ផ្លូវ​ក្រវ៉ាត់​ក្រុង​ខេត្ត​សៀមរាប ដែល​បាន​ខូចខាត​ជា​ដំណំ បាន​និង​កំពុង​តែ​ជួសជុល​ក្រោម​ការយកចិត្តទុកដាក់​របស់ លោក គឹម ប៉ិន​ណា ប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ។​

​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខេត្ត​សៀមរាប​នេះ កន្លងមក​ដោយ​សារ​ទឹកភ្លៀង នឹង​រថយន្ត​ធំៗ ដឹក​លើស​ទំង្ងន់​ល្មើសច្បាប់ នោះ បណ្តាល​អោយ​មាន​ការខូចខាត​យ៉ាងដំណំ ។​

​ក្រោម​ការយកចិត្តទុកដាក់​របស់ លោក គឹម ប៉ិន​ណា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប សកម្មភាព​ជួសជុល​ស្ថាបនា​ផ្លូវ បាន​និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​សស្រាក់​ស្រាំ ប្រយោជន៍ ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​មក​លេង​ខេត្តសៀមរាប ងាយស្រួល​ធ្វើ​ចរាចរណ៍​ផងដែរ ៕

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 9118 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!