អាជីវករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ចំនួន​៣៧០​នាក់​ត្រូវបាន​ចាប់​តូប​ដោះស្រាយ​បញ្ចប់ នៅ​សាលាក្រុង​សៀមរាប​ព្រឹក​មិញ​នេះ !

​ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ ផង​ដែល​លោក សូរ ប្លាតុ​ង  អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ ដោយ​មាន​ការចូលរួម​ពី​គណៈកម្មការ​គ្រប់​គ្រោង​ផ្សារ និង តំណាង​កងវិស្វកម្ម​ស​ម្តេច​តេជោ​ហ៊ុន សែន សៀមរាប បានធ្វើការ​សម្រប​សម្រួុល និង រៀបចំ​អោយ​បងប្អូន​អា​ជីករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ចាប់ឆ្នោត​ជំ​ហ៊ាន​២ យក​តូប​លក់ដូរ ដើម្បី បញ្ចប់​បញ្ហារ កន្លងមក ។​

​តូប​សម្រាប់​ធ្វើ​ការបែងចែក​ជំ​ហ៊ាន​២ ជូន​បងប្អូន​អាជីវករ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់​ចំនួន​៣៧០​នាក់ មាន​ចំនួន​៤៦០​តូប និង​១៥​មុខរប ។

​ជា​លទ្ធផល បងប្អូន​អាជីវករ​ដែល​បាន​ចូល​មក​ចាប់ឆ្នោត​យក​លេខ​តូប​ក្នុងថ្ងៃនេះ មាន​ចំនួន ៣៦៣​នាក់ អវត្តមាន​ចំនួន​៧​នាក់ ហើយ​តូប​ដែល​បាន​ធ្វើ​ការបែងចែក​មាន​ចំនួន​៤៥២​តូប​នៅ​សល់​ចំនួន​៨​តូប ។​

​ការចាប់​ឆ្នោត​យក​តូប​លក់ដូរ​ហ៊ាន​០២​នេះ គឺ​រៀបចំ ឡើង​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ បែងចែក​តូប លក់ដូរ ដែល​បាន​កំណត់ ដោយ​តម្លាភាព និង​ដើម្បី​បញ្ចប់​ការតវ៉ា ពី​បងប្អូន​អាជីវករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាប ផងដែរ​។​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 7505 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!