​អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ​២​រូប​និង​មេបញ្ជាការ​កងពលតូច​លេខ​៤២ រង​ការ​ចោទថា បាន​ឃុបឃិត​គ្នា​យក​ដី​ព្រៃ​របស់​រដ្ឋ​ជិត​មួយ​ពាន់​ហិច​តា​

​ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិការ ឆ្នាំ​២០១៨ នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា លោកជុំទាវ មុំ​ពុទ្ធីតា អភិបាលរង​ខេត្ត​ឧត្ដរ​មានជ័ និង​ឯកឧត្ដម ឃិន ញ៉ាណ អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ និង​លោក ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​លេខ​៤២ និង​បក្សពួក​ផ្សេងៗ​ទៀត​សរុប​ចំនួន ៧ នាក់ បាន​ឃុបឃិត​គ្នា រុករាន​ដី​ព្រៃឈើ​របស់​រដ្ឋ ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន ប្រមាណ ជិត​មួយ​ពាន់​ហិកតា ។ ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​អតីតៈ​ក្រុមហ៊ុន​ទន្លេ​ស៊ូ​ហ្គឺ ឆ្ពោះ​ទៅ​ចំណុច​ចុង​វាំង ក្នុងភូមិ​ស្រះកែវ​ថ្មី  ឃុំ​ពង្រ ស្រុក​ចុងកាល់​ខេត្ត​ឧត្ដរមានជ័យ​។​

​បើ​តាម​ប្រភព​បាន​បង្ហើប​អោយដឹងថា លោក​ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​លេខ​៤២ និង​បក្សពួក​របស់​លោក​សរុប​ជាង​៤០០​ហិកតា លោកជុំទាវ មុំ ពុទ្ធិ​តា អភិបាលរង​ខេត្ត​ឧត្ដរមានជ័យ ចំនួន ២០០​ហិកតា ឯកឧត្ដម​ឃិន ញ៉ាណ អភិបាលរង​ខេត្ត​ឧត្តមានជ័យ ចំនួន ២០០​ហិកតា​។​

​ប្រភព​បាន​បង្ហើប​បន្ត​ថា​ក្រុម​អ្នក​មាន​អំណាច​ទាំង​៣​នាក់​ខាងលើ បាន​ឃុបឃិត​គ្នា​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ខាងលើ​នោះ​ជា​យូ​មកហើយ​ដែរ ។ ហើយ​នៅ​ថ្ងៃទី​១៨​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្ងៃនេះ ពួក​លោក​ទាំង​បី​នាក់​ខាងលើ បាន​យក​គ្រឿងចក្រ​ដាក់ ករ​កាយ​រាន​បំផ្លាញ​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​នៅ​តំបន់​ខាងលើ​នោះ​។​

​ព្រៃឈើ​នៅ​តំបន់​ខាងលើ​នោះ​ប្រឈម​និង​វិនាស​អន្តរាយ គ្មាន​សល់ ហើយ​ដី​ដែល​គ្រប់​គ្រង់​ដោយ​រដ្ឋ​ករ​ត្រូវបាន​បាត់បង់ និង​ក្លាយទៅជា​កម្ម​សិទ្ធ​របស់ មន្ដ្រី​អ្នកមាន អំណាច​ទាំង​៣ រូប​ខាងលើ បូក​រួម​និង​បក្សពួក​សរុប​ចំនួន​៧​នាក់​។​

​ឯកឧត្ដម ឃិន​ញ៉ាណ អភិបាលរង​ខេត្ត​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ជុំវិញ​ករណី​ខាងលើ​ព្រោះ​ទូ​សព្ទ័​ចូល​២​ដង​តែ​គ្មាន​អ្នក​ទទួល ។​

​លោកជុំទាវ មុំ ពុទ្ធី​តា អភិបាលរង​ខេត្ត​បានអោយ​ដឹង​តាម​ទូ​សព្ទ័​ថា ចំពោះ​នាក់​ផ្សេង​គាត់​មិន​ដឹង​ទេ តែ បើ​រូប​គាត់​បើ​មាន​ដី​នៅ​តំបន់​ខាងលើ​ដូច​គេ​ថា​មែន លោកជុំទាវ​និង​ប្រគល់​អោយ​ទាំងអស់​ព្រោះ​គ្មាន​ដី​នៅ​ទី​នោះ​មួយ​ដុំ​ដូច​ការចោទប្រកាន់​នោះទេ សូម្បី​តែ​ទៅ​ក៍​មិន​ដែល​ទៅ​ផង ។​

​លោក​ឧត្ដមសេនីយ៍ទោ​ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពល​តូច​លេ ៤២ បានអោយដឹងថា វា​មិន​ពិ​ទេ ដី​នេះ​ពីមុន​មក​ខាង​អង្គភាព​អ្នកចាត់ចែង​មែន មិនមែន​អង្គភាព​ទៅ​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​ទេ គឺ​ឯកឧត្ដម​អភិបាលខេត្ត​ដោះដូរ​ដី​និង​មក​អោយ​កងពល​លេខ​៤២​ពីព្រោះ បោះឆ្នោត​អាណត្ត​មុននោះ លោក​អភិបាលខេត្ត​បាន​សុំ​ដី​អនុក្រិដ្ឋ​របស់​វរៈ​សេនា​តូច​៤២១​នៅ​ភូមិ​អូ​ល្អក់ យក​ទៅ​ចែក​ប្រជាពលរដ្ឋ​អស់​បី​បួន​រយ​ហិច​តា ហើយ​ក្រោយមក​ឯកឧត្ដម​អភិបាលខេត្ត​លោក​សង​ដី​នៅ​ចំណុច​ខាងលើ​មកវិញ​។​

​លោក​បន្តថា ឈ្មោះ លឹម វ៉ាន់​ឡុង ជា​នាក់​មើល​ខុស​ត្រូវ​ដី​ខាងលើ​និង​មែន​ព្រោះ​លោក​ជា​អ្នក​ប្រើ ៕
​ប៉ែន នួន​

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

© 0209 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!