លោកស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ចុះសួរសុខទុក្ខ​កុមារា​កុមារី​គ​ថ្លង់

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម  បាន​ដឹកនាំ​សហការី​ចូលរួម​កម្មវិធី​សំ​ណេះ សំ​ណា​ល​សួរសុខទុក្ខ​ក្មួយៗ​កុមារា​កុមារី ពិការភ្នែក គ ថ្លង់   នៅ​វិទ្យាល័យ អប់រំ​ពិសេស​កំពង់ចាម ស្ថិតក្នុង​ភូមិ ទី​០៦  សង្កាត់​កំពង់ចាម   ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។

​អញ្ជើញ​ចូលរួម​ក្នុងឨកាស​នោះ​មានៈ  លោកនាយក លោកគ្រូ អ្នកគ្រូ​ចំនួន​៣៤​នាក់​និង​កុមារា កុមារី ពិការភ្នែក គ ថ្លង់​ចំនួន​១៦៥​នាក់​។​

​លោក ស្នងការ​អោយដឹងថា ក្មួយៗ​ពិការ​មាន​ការលំបាក ខុស​ពី​មនុស្ស​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់ ដើម្បី​ជួយ​សំរាល​ទុក្ខ​លំបាក​ទាំងនេះ លោក ស្នងការ​បាន​នាំ​សហការី​ចុះ​សួរសុខទុក្ខ​ក្មួយៗ​និង​បាន​ឧបត្ថម​ដល់​សាលា​ចំនួន ៣០០ ដុល្លារ   កុមារ​គរ ថ្លង់ ១៦៥ នាក់ ក្នុង​ម្នាក់ ៗ ៥០០០​រៀល ឧបត្ថម​ទឹកក្រូច ២០​កេះ ទឹក​សុទ្ឋ​០៥​កេះ ជា​ថវិការ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ។​

​ក្នុងនោះដែរ​ក៏​មាន​សប្បុរសជន  ឧបត្ថម្ភ​ភួយ​ចំនួន ៨០ ទឹក​សុទ្ឋ​ចំនួន ៣០​យួរ និង ឧបត្ថម​ថវិការ​ដល់​កុមា​គ ថ្លង់ ចំនួន ១៦៥ នាក់ ម្នាក់ៗ ៥០០០​រៀល សៀវភៅ ០៥ ក្បាល ប៊ិច​ខៀវ​០២ ដើម  ប៊ិច​ក្រហម​០២​ដើម នំប៉័ង​បាក​យុង ចំនួន ២៦០ ដើម​។​

​ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​នេះ​ដែរ លោកស្នងការ​បាន​អប់រំ ពន្យល់ ក្មួយៗ​អោយ ជៀសវាង ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាច​រណ៍  ជៀស​ឆ្ងាយ​ពី​ល្បែងស៊ីសង មិន​ធ្វើ​ជា​ក្មេង​ទំនើង  ត្រូវ​ស្តាប់​ដំបូន្មាន​ប្រៀនប្រដៅ​របស់​ឪពុក​ម្តាយ​និង​លោកគ្រូ​អ្នកគ្រូ​និង​ជា​ពិសេស​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុងកា​សិក្សា​។​
​អ សុផល​

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!