​ក្រុង​ប៉ោយប៉ែ​តៈ​មហាជន​និង​រង់ចាំ​មើល​ថា​៖​តើ​.! លោក​ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី​ក្រសួង​សារ​ធា​រណការ​និង​ដឹកជញ្ជូន និង​លោក គឹម សុវណ្ណ មាន​ចំណាត់ការ យ៉ាងណា ចំពោះ​ស្ថានីយ៍ ថ្លឹង​រថយន្ត​កូនដំរី របស់លោក ប៉ាល់ សុ​មេ​ដា ដែរ​រឺ​យ៉ាងណា​..!!!

ខេត្ត​បន្ទាយមានជ័យ​៖ លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី​ក្រសួង​សារ​ធា​រណការ​និង​ដឹកជញ្ជូន និង លោក គឹម សុវណ្ណ មិនគួរ មើលរំលង លោក ប៉ាល់ សុ​មេ​ដា ប្រចាំការ​នូវ​ស្ថានីយ​ថ្លឹង​រថយន្ដ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ដែល​បច្ចុប្បន្ន​កំពុងតែ​សប្បាយ​ប្រមូល​លុយ មហាសាល​ទាំងនេះ ចែក​គ្នីគ្នា​ធ្វើ​មានបាន​នោះទេ​.! ខណៈ​ក្នុង​មួយថ្ងៃ ឬ មួយ​យប់ៗ​រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​ធ្ងន់ៗ ដែល​ដឹក​លើស​ចំ​ណោះ ជាច្រើន​តោន ដោយ​ដឹក​មាន​អ្នករត់​បង់លុយ​មុន​ក្បាល​ឡាន ហើយ​ទើប​បាន​អោយ​រថយន្ត​បើក​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​តាម​ក្រោយ ជា​រៀងរាល់ថ្ងែ​យប់​ផងដែល​។ នេះ​បើ​តាម​ការមើល​ឃើញជាក់ស្តែង សារព័ត៌មាន (​គេហទំព័រ​ប៉ោយប៉ែ​ត​ប៉ុស្តិ៍​) យើងខ្ញុំ​បាន​ចុះ​ថត​ផ្តិត​យក​រូបភាព នៅវេលា​ម៉ោង​០៤​និង​០០ រសៀល ថ្ងៃ​ស្រុក ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នេះ​។​

​បច្ចុប្បន្ន​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​៖​សកម្មភាព អំពើរ​ពុករលួយ​របស់​មន្ត្រី ដែល​នូវ​ប្រចាំការ​ស្ថានីយ​ជញ្ជីង​ថ្លឹង ផ្លូវជាតិ​លេខ​៥ ដែល​មាន​ទីតាំង ស្ថិត​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ជាច្រើន បាន​ធ្វើ​ការរិះគន់​ទៅលើ លោក ប៉ាល់ សុ​មេ​ដា ប្រចាំការ​នូវ​ស្ថានីយ​ថ្លឹង​រថយន្ដ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ដែល​កំពុង​តែ​ប្រព្រឹត្ត​អំពើរ​ពុករលួយ ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដឹកទំនិញ ខ្សាច់ ថ្ម គ្រោះ ធ្ងន់ៗ ធ្វើអោយ​ផ្លូុវថ្នល់​ទ្រុត​ទ្រម ខូច​អស់​ទាំង​ផ្លូវថ្នល់ ដោយសារ តែ​មន្ត្រី​មួយ​ក្តាប់​តូច​នេះ​។​

​ប្រជាពលរដ្ឋ​បាន​មានការ​ថ្នាំងថ្នាក់ និង អាសូរ​ស្ពាន អាសូរ​ថ្នល់ ដែល​ព្រះរ​មុខ​រាជរដ្ឋាភិបាល តែងតែ​ខិតខំ ស្វែង​រុករក​ជំនួយ ដើម្បី​យក​មក​ធ្វើ​ថ្នល់ ធ្វើ​ស្ពាន ផ្តល់​ការងាយស្រួល​ជូន​ដល់​បង​ប្អប្រូន​ជា​ពលរដ្ឋ សម្រាប់​ធ្វើដំណើរ តែ​បែរជា​កូនចៅ លោក ស៊ុន ចាន់ថុល លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សារ​ធាណ​ការ នឹង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ នឹង​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ជញ្ជីង​ថ្លឹង​កូនដំរី បើកដៃ​អោយ​កូនចៅ​ប្រមូល​លុយ​ពីរ​ក្បាល​រថយន្ត ដឹក​លើស​ទំងន់ ប្រឆាំង​នឹង​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា យ៉ាង​ពេញបន្ទុក​ទៅវិញ ដោយ​មិន​ខ្វល​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​គ្រប់​ស្ថាប័ន ព្រម​ទាំង​អ្នកសារព័ត៌មាន​ទូ​ទាំង​ព្រះរាជា​ណា ចក្រ​កម្ពុជា កន្លងមកនេះ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន សម្តេច បាន​ណែនាំ​មន្ត្រី​ក្រោម​ឪ​វាទ ត្រូវធ្វើ​អោយបាន​រាល់​រថយន្ត​យក្ស រថយន្ត​កែច្នៃ ដែល​ដឹក​លើស​ទម្ងន់ ត្រូវតែ​ចំណាត់ការ​អោយបាន​ទៅតាម​ផ្លូវច្បាប់​អោយ​បាន តែ​ពេល​នេះ​បែ​ជា​មន្ត្រី​នូវ​ប្រចាំការ​ស្ថានីយ​ថ្លឹង​រថយន្ដ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​នេះ បែរជា មិន​គោរព​តាម​ប្រសាសន៍ សម្តេច ថែម​ទាំង​ផ្គើន​ទៅ​និង​បទ​បញ្ជារ​ទៅ​វិញ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ កំពុង​ចាំ​មើល​ថា​៖ តើ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ទុកអោយ មន្ត្រី​របៀប​និង នៅ​ដល់​ណា​ទៀត ឬ​មួយ​ក៏​លោក​ទេ​ដ​រដ្ឋមន្ត្រី បាន​សំណែន​ពី​កូនចៅ​របស់​ខ្លួន​បែ​បានជា​លោក​ធ្វើ​មើលមិនឃើញ​។​

​សូមបញ្ជាក់​ថា​៖ ស្ថានីយ​ថ្លឹង​រថយន្ត ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នេះ ត្រូវបាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ធ្វើ​បាន​ចុះផ្សាយ បី​ដូចជា មិន​មាន​ការកែតម្រូវ​អ្វី​សោះ ផ្ទុយទៅវិញ​បែ​ជា​រិត​ផ្គើន​ឡើងៗ​ទៅវិញ ។ ការចុះផ្សាយ​នេះ រិះគន់​ដើម្បី​ស្ថាបនា និង​កែតម្រូវ​តែប៉ុណ្ណោះ និង​មិន​មាន​ចេតនា​មូល​បង្កាច់​បុគ្គល​ណាមួយ​ឡើយ ហើយ​អង្គភាព​យើងខ្ញុំ ផ្សាយ​យោង​ទៅ​តែ​តាម​រូបភាព​ដែល​ថត​បាន ហើយ​អង្គភាព​យើងខ្ញុំ​រងចាំ​ស្វាគមន៍​រាល់​ការបកស្រាយ​បំភ្លឺ​នៅ​គ្រប់​អង្គភាព ៕

 

Filed in: ខេត្តបន្ទាយមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!