ទាន់ហេតុការណ៍
​លោក ងួន ច័ន្ទ​សុជាតា ដឹកនាំ​យុវជន ស ស យ ក ខេត្ត​កែប ចូលរួម​វេច​ខ្ចប់​ឃិត​ចំនួន​២០០​កញ្ចប់ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ==> ​លោក​ឧត្តមសេនីយ៍ទោឈ​ទោឈុន​ម៉ៅ​ទទួលយកក​ម្មករ​ចាញ់បោក​មេខ្យល់​៣៤​នាក់​យក​មក​ដាក់​មណ្ឌល​ចត្តា​ឡី​ស័ក​ ==> ​លោក​លី​សារី​ប្រាប់​ប្រជាពលរដ្ឋ​ថា​ជំងឺ​កូវី​ដ​-១៩ ទោះបី​ធ្លាក់ចុះ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ផ្ទុះ​លើក​ទី​២​និង​ស្លាប់​រង្គៀល​ជាមិនខាន​ ==> ​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​ ==> កូន​តិរច្ឆាន​សម្លាប់​ឪពុក​ឯង​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ​កម្មពា​មក​ដល់​បាន​មួយ​ដង្ហើមចង្រិត​ត្រូវ​សមត្ថកិច្ច​បាប់​បានហើយ​ ==> ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ដ្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ពន្លឿន​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ៉ូឡា​សួនច្បារ​និង​ដាំ​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​ព្រះ​នរោត្តម​និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់​ ==> ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ពីបទ បង្ក​ហិង្សា​ដោយ​ចេតនា​ ==> រដ្ឋបាល​ខេត្ត​កំពត បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​ការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន​កំពត​ ==> ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១៧៨​គ្រួសារ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ ==> ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​ឃុំ​ឫស្សី​ស្រុក​ខាងកើត​

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឆ​អគារ​សេនាធិការដ្ឋាន​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ឆ​អគារ​សេនាធិការដ្ឋាន​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិការ​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន សាងសង់​អគារ​សេនាធិការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ការអញ្ជើញ​ចូលរួម ពី​លោកស្នងការ​នគរបាល​ខេត្ត ជាប់​ព្រំប្រទល់​និង​នាយក​មន្ទីរ​នគរបាល មេបញ្ជាការ​កង​ទព័​ការពារ​ព្រំំ​ដែន  ខេត្ត​តៃនិញ និង​ខេត្ត​ប៑ិ​ន​ភឿក​នៃ​សារធារណរដ្ឋ​សង្គម​និយម​វៀតណាម​។

​លោក​ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានអោយដឹងថា ខេត្ត​ត្បូងឃ្នុំ​ត្រូវបាន​ប្រកាស​អោយ​ដំណើរការ​រដ្ឋបាល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែ​មិថុនា​ឆ្នាំ​២០១៤ ហើយ​ក្នុង​អន្តរកាល​កន្លងមក ស្នងការដ្ឋាន  ត្រូវ​បាន​ខ្ចី​អគារ​សាលាស្រុក​ពញាក្រែក ធ្វើការ​បណ្តោះអាសន្ន​អស់​រយះពេល​៤​ឆ្នាំ​មកហើយ នៅពេល​នោះ​ឯកឧត្តម ប្រាជ្ញ​ចន្ទ​អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ផ្តល់​ដី​៦. ៥​ហិច​តា សម្រាប់​កសាង ស្នងការដ្ឋាន តែ​ពុំ​ទាន់​ទទួលបាន​ថវិកា​រដ្ឋ​នៅឡើយ​។​

​លោកស្នងការ​បាន​បន្ត​ថា បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឩ​បនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​និង​ជា​ពិសេស​មាន​ការចង្អុល​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនិយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​មូលនិធិ​សប្បុរស​និង​បានកំណត់​គោលដៅ​ដល់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ស្វះស្វែង​រក​មូល​នីធិ​សប្បុរសជន​នានា ដើម្បី​សាងសង់​អគារ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ទំហំ​១.៨០០​ម កំពស់​២​ជាន់ ធ្វើ​អំពី​បេតុង ប្រក់​ក្បឿង ។​

 

Filed in: ខេត្តត្បូងឃ្មុំ

Recent Posts

Bookmark and Promote!

© 2020 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!