រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ផ្លាស់ប្តូរ​បទ​ពិសោធន៌​ការងារ​នគ​បាល នឹង​សហគមន៌ នៅ​ស្នងការដ្ធាន​នគរបា​ល​ខេត្តតាកែវ​

(​តាកែវ )៖ ថ្ងៃ​ពុធ ៧​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ ​អ៊ីង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ដឹកនាំ​ប្រតិភូ​នាយកដ្ឋាន ស្នងការរង​សេនាធិការ នាយ​ការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល មកពី​ស្នងការដ្ឋាន​នគរបាល ចំនួន​៨ គឺ​កំពត ស្វាយរៀង កំពង់ស្ពឺ កោះកុង កែប កណ្តាល ព្រះសីហនុ និង​រាជធានី​ភ្នំពេញ រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​នគរបាល និង​សហគមន៍​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រយៈពេល​២​ថ្ងៃ ដែល មាន​សមាជិក​សរុប​ប្រមាណ​ជាង​២០០​នាក់ ។ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​នៅ​ខេត្ត​តាកែវ​ក្រុម​ការងារ​មក​ពី​រាជធានី​-​ខេត្ត ត្រូវបាន​បែងចែក​ជា​៥​ក្រុម ចុះ​ទៅ​តាម​ឃុំ សង្កាត់​គោលដៅ​ដែល​បាន​កំណត់​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ ស្រុក​ត្រាំកក់ និង​ស្រុក​សំរោង ដើម្បី​ធ្វើ​ការពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សំដៅ​ស្វែងយល់​អំពី​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​នៅ​ខេត្ត​តាកែវ ជាពិសេស​ការប្រើប្រាស់​ទម្រង់​ទាំង​៤ សៀវភៅ​ផ្ទាំង​ធំ​អំពី​ការរួម​គ្នា​បញ្ឈប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ការបង្ការ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន និង​ការបង្ការ​ទប់ស្កាត់​អំពើចោរកម្ម និង​ឯកសារ​ពាក់ព័ន្ធ​នានា របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អោយ​មាន​ការវិឌ្ឍន៍​ល្អប្រសើរ និង​ជាប់​ជា​រៀងរាល់​ខែ ។​

​ក្រោយពី​ក្រុម​ការងារ​ទាំង​៥​ក្រុម ចុះ​ទៅ​ឃុំ សង្កាត់​គោលដៅ​ទាំង​១០ រួច​មក​ឃើញ​ថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល​នៅ​ខេត្តតាកែវ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នគរបាល និង​សហគមន៍​តាម​សេចក្តីណែនាំ​លេខ​០១៣ ស​ណន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​គួរ​ឱ្យ​មាន​មោទនភាព បើ​ទោះបី​នៅ​មាន​ចំណុច​ខ្លះ​នូវ​មិនទាន់បាន​ត្រឹមត្រូវ​នៅឡើយ ។

​ថ្លែង​ទៅ​កាន់​អង្គពិធី​ទាំងមូល ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​បាន​ជម្រុញ និង​ណែនាំ​ឱ្យ​អធិការនគរបាល​ទាំងអស់​ត្រូវមាន​យន្តការ​ចុះ​គាំទ្រ និង​ដឹកនាំ​ប៉ុស្តិ៍​ក្នុង​ការអនុវត្ត​ការងារ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ ក្លាយ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ដោយឡែក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល មិន​ត្រូវ​ធ្វើខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ប្រជាពលរដ្ឋ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ នោះ​ប្រជាពលរដ្ឋ​នឹង​គោរព​ស្រលាញ់​យើង រាយការណ៍​រាល់​ហេតុការណ៍​ផ្សេងៗ ដល់​នគរបាល​ជាមិនខាន ។​

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!