​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ថ្មី ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ព្រំ​

​ខេត្ត​ប៉ៃលិន​ ៖ កាលពី​ព្រឹក ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨  នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ  ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន រៀបចំ​ពិធី​ប្រកាស​តែងតាំង មុខតំណែង​និង​ផ្ទេរ​ភារកិច្ច នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំ ដែន​អន្តជាតិ​ព្រំ ក្រោម​អធិបតី  ភាព ឯកឧត្តម ផាន់ ចាន់​ធុល  អភិបាលខេត្ត​ប៉ៃលិន និង​លោក  ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករង​អន្តោប្រវេសន៍  តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយក  ដ្ឋា​ន​អន្តោប្រវេសន៍ និង​មាន  ការអញ្ជើញ​ចូលរួម​ពី​គណៈ ប្រតិភូ​អគ្គនាយកដ្ឋាន​អ​ន្តោ ប្រវេ​សន៍ នាយការិយាល័យ  មន្ត្រី​ចំណុះ​នាយកដ្ឋាន​ច្រក ទ្វារ​ទី​១ និង​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ព្រម ទាំង​ភាគី​ថៃ អញ្ជើញ​មក​ជា ច្រើន​នាក់​ដែរ ។​

​ក្នុងឱកាស​ផ្លាស់ប្តូរ​មុខ  តំណែង​នេះ​ត្រូវបាន​ប្រកាស់ លោក ផាត់ វិរៈ នាយរង​ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វា​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង  មក​ផ្លាស់ប្តូរ​ជា​នាយ​ប៉ុស្តិ៍​នគរ បាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំ ដែន អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន  ជំនួស​លោក សួស សុខ​ដា​រ៉ា  នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ ព្រំ​ចាស់​ដែល​ត្រូវ​ទៅកាន់ តំណែង​ថ្មី ។​

​ប្រកាស​មក​ចូល​កាន់​មុខ តំណែង​នេះ ឯកឧត្តម ផាន់  ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន  លោក​បាន​មានប្រសាសន៍ផ្តាំ ផ្ញើរ​ដល់​លោក​នាយប៉ុស្តិ៍​ថ្មី  ត្រូវ​រក្សា​ឱ្យបាន​ល្អ​នូវ​ក្រម  សិលធម៌ វិជ្ជា​ជី​វ៉ ក្នុងនាម ថ្នាក់ដឹកនាំ​យកចិត្តទុកដាក់  ខ្ពស់​បំផុត​ដែល​ថ្នាក់ដឹកនាំ​បាន ប្រគល់​នៅ​តួនាទី​ភារកិច្ច​ថ្មី​ជា  នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ អន្តជាតិ​ច្រក​ព្រំ​ប៉ៃលិន​និង  គោរព​តាម​គោល​ការ ព្រម ទាំង​អនុវត្ត​ឱ្យបាន​នៅ​គោល នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល  នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ក្នុង​នេះ​ដែរ​ត្រូវ​ជំរុញ​ការផ្តល់ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ឆាប់រហ័ស  ទាន់​ចិត្ត​ស្រប​តាម​អភិក្រម ៤​យ៉ាង (​ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល និង​ព្យាបាល​) និង អភិក្រម​៣​យ៉ាង​ចុងក្រោយ (​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង ធ្វើឱ្យ​មាន​តម្លាភាព​)​ផងដែរ​។​

​ក្នុង​ឪ​កាស​នោះ​ដែរ​លោក ឧត្តមសេនីយ៍ឯក ជា ធា អគ្គ  នាយករង​អន្តោប្រវេសន៍  តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយក  ដ្ឋា​ន​អន្តោប្រវេសន៍​ក៏មាន ប្រសាសន៍​ផ្តាំផ្ញើ​ឱ្យ​លោក  ផាត់ វិរៈ ដែល​ត្រូវបាន​ផ្លាស់ប្តូរ  និង​តែងតាំង​ជា​មុខតំណែង​ថ្មី  ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន  ហើយ​ស្រឡាញ់​កូនចៅ ដែល  នៅក្រោម​ឱវាទ​ផ្តល់​នៅ​មតិ មួយចំនួន​ពាក់ព័ន្ធ​នៃ​ដំណើរ ការ​ការងារ​ជា​ប្រចាំ​ថ្ងៃ ខែ​,  នៅក្នុង​រង្វង់​វិសាលភាព​ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ​ដើម្បី ធានា​ឱ្យបាន​ប្រសិទ្ធភាព​និង សកម្មភាព​ការងារ​ទាក់ទង ទៅ​នឹង​តួនាទី​ភារកិច្ច​របស់ អង្គភាព​ជំនាញ​និមួយៗ​ជា មួយ​គ្នា​នេះ​ត្រូវ​ពង្រឹង​និង​ខិតខំ រឹតចំណង​សាមគ្គីភាព ឯក  ភាព​ឱ្យបាន​ល្អៗ​ព្រម​ទាំង​ការ ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ បត្តិ​ការ​ល្អ​ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ជាពិសេស​សម  គួរ​ភាគី​ថៃ​ជា​ប្រទេសជិតខាង  ហើយ​និង​ត្រូវ​រាយការណ៍ ភ្លាមៗ​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ​។​

​បញ្ជាក់​ផង​ដែរ​ថា ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត  ប៉ៃលិន រយៈពេល​កន្លងមក  មាន​ការពង្រឹង​និង​មានការ ត្រួតពិនិត្យ​រក​ចំណូល​ពន្ធ ទំនិញ​ចូល​រដ្ឋ​នៅ​តាម​មាត់ ច្រកទ្វារ​ព្រំដែន​មួយ​នេះ មាន  ភាពល្អប្រសើរ ដែល​ជា​ច្រក អន្តរជាតិ​ព្រំ បាន​រក​ចំណូល ពន្ធគយ​ក្នុង​មួយ​ខែ​ចន្លោះ​ពី  ៤​ពាន់​លាន​រៀល ទៅ ៥​ពាន់  លាន​រៀល ដោយ​មាន​ការ បង្កើន​នូវ​សេដ្ឋកិច្ចជាតិ​ទាំង នេះ ដោយសារតែ​មាន​កិច្ច សហការ​រវាង​មន្ត្រី​នៃ​ច្រកទ្វារ ព្រំដែន​និង​សម​ភាគី​ប្រទេស ថៃ​ផង​ដែរ ៕​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!