លោក ព្រំ វិច ! ប្រធានការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល បដិសេធ រាល់​ការដឹកជញ្ជូន សត្វ​មាន់ ទា ជ្រូក​គោ ក្របី​ពី​ប្រទេសក្រៅ​ចូលមកក្នុង​ខេត្ត​សៀមរាប​មិន​ទាក់ទង​ជាមួយ​លោក​ឡើយ !!

ខេត្តសៀមរាប ៖ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍ នឹង បាន​ធ្វើ​ការចេញផ្សាយ រួច​មក​ទាក់ទង​នឹង​ការដឹកជញ្ជូន សត្វ មាន់ ទា ជ្រូក​គោ ក្របី ពី​ប្រទេស​ជិតខាង​ដោយ​សេរី យក​មក​ក្នុង​ក្រុង​សៀមរាប ដោយ​មិន​មាន​ការត្រួតពិនិត្យ អោយបាន​ច្បាស់លាស់ នោះ បាន​បែកធ្លាយ​រឿង លោក ព្រុំ វិច ! ប្រធាន ការិយាល័យ បាន​ច្រានចោល ថា មិន​មាន​ទាក់ទង​ជាមួយ​លោក​នោះទេ រាល់​ការដឹកជញ្ជូន ចូល​មក​ក្រុង​សៀមរាប ហើយ​នឹង​កុង​សុ​ី អត្តឃាត​សត្វ​ទាំងអស់ គឺ​មាន​អ្នកមានអំណាច ម្នាក់ បាន​ដេញ​ថ្ងៃ​យក​អស់ហើយ លោក​មិន​បាន​ទទួលខុសត្រូវ​ឡើយ អ្នកមាន អំណាច​ម្នាក់ គឺ លោក ទូច សៀ ! ហើយ​បើ​ចង់ដឹង ទាក់ទង​នឹង​ការត្រួតពិនិត្យ ទៅ​សួរ លោក ទូច សៀ អោយ​ច្បាស់លាស់​ទៅ ។​

​ប្រជា​ពលរដ្ធ រស់នៅ​ក្រុង​សៀមរាប សម្តែង​ការព្រួយបារម្ភ នៅ​លើ​បញ្ហា​សុខភាព​និង​សុ​វត្តិភាព​ដោយសា​តែ​គ្មាន​ការត្រួតពិនិត្យ របស់​ជំនាញ​នោះទេ​ហើយ​បែរជា​មិន​ទទួលខុសត្រូវ​ទៅវិញ លោក ព្រុំ វិច ! បានបញ្ជាក់​ថា​រាល់​សកម្មភាព​
​ប្រសិន​បើ​លោក ធ្វើ​អ្វី​ខុស​ប្រកតី គេ ផ្តឹ​ង​លោក ទៅ​ថ្នាក់លើ ដូច្នេះ​ហើយ​លោក មិន​ទទួល​ឡើយ ។​ប្រជា​ពលរដ្ធ​បញ្ជាក់​ថា​សព​ថ្ងៃនេះ​គាត់ សង្កេត​ឃើញ មាន​កុង​សុ​ី កាប់​គោ ជ្រូក នឹង​គ្រប់​ទីកន្លែង នឹង​ការដឹកជញ្ជូន ជា​រៀងរាល់ថ្ងៃ យ៉ាង​អ​ណា​ធិ​ត្យ​យ ដោយ​មិន​មាន​អនាម័យ យកមក​លក់​ចែកចាយ​គ្រប់​ទីផ្សារ ដោយ​មិន​មាន​អ្នកទទួលខុសត្រូវ នេះ​ហើយ​ដោយសា​ការគ្រប់គ្រង​របស់​លោក ទូច សៀ ! ។​

​ភាព​មិន​ប្រកតី​មិន​ទទួលខុសត្រូវ​ខាង​លើ​ត្រូវ​ប្រជា​ពលរដ្ធ​និង​មហាជន​ដាក់​ការសង្ស័​យ​ទៅ​លោក ព្រុំ វិច ! ប្រធានការិយាល័យ​ផលិកម្ម​និង​បសុព្យាបា​ល​ត្រូវ​រូ​វ​គ្នា​និង​ឧកញ៉ា ទូច សៀ ! ក្នុង​ការនាំ​សត្វ​ពី​ប្រទេស​ក្រៅ​យកមកចែក​ចាយ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ប្រមូល​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​យក​ធ្វើ​មាន​ធ្វើ​បាន​មិន​ខ្វល់​អំពី​សុខភាព​និង​សុ​វត្តិភាព​របស់​ប្រ​ពលរដ្ធ​នោះ​ឡើយ ។​

​ប្រជា​ពលរដ្ធ​និង​មហាជន​ចាំ​មើល​ថា​តើ​ឯកឧត្តម វេង​សាខុន !​រដ្ធមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បើ​ដឹង​រឿង​មន្ត្រី​គ្រាប់ព្លៅ​ឃុបឃិត​ជាប្រព័ន្ធ​ខាងលើ​នេះ​ហើយ​តើ ឯកឧត្តម មាន​ចំណាត់ការ​ចំពោះ​កូនចៅ​របស់​ខ្លួន​ដែរឬទេ ។​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!