រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣

​ខេត្ត​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​១០​រោច ខែ​អស្សុជ ឆ្នាំច​សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០៣ ខែ​វិច្ចិកា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣​ក្រោម​អធិបតីភាព ឯកឧត្ដម កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្ដម សំ សារី​ន ប្រធាន​ក្រុមប្រិក្សា​ខេត្ត ។

​ពិធី​នេះ មាន​ការអញ្ជើញ​ចូល​ពី​ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្នងការ​នគរបាល លោក​មេ​បញ្ជា​តំបន់​ប្រត្តិ​ប​ការសិករង​ខេត្ត លោក​មេកង​រាជវុ​ធ​ហត្ថ​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក ព្រះសង្ឃ មន្ត្រីរាជការ កង្លាំងប្រដាប់អាវុធទាំ​ង​បី​អង្គភាព លោក​គ្រួ អ្នក​គ្រួ យ​វ​ជនកាយ​រិទ្ធិ យ​វជន​ស្ម័កចិត្ត​កាកបាទក្រហ​ម ក្មួយៗ​សិស្សានុសិស្ស សិស្ស​ដុន​បូ​ស្កួ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប់​ចំនួន ៣៩៧​នាក់ នៅ​សាលប្រជុំ​សាលាខេត្ត​កែប ។​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!