​ភ្ញាក់ផ្អើល​ប្លន់​ទូ​មាស​ថៃ​នៅ​ផ្សារ​រុងក្លឿ​យក​អស់​មាស​28​បាត​គិត​ជា​ប្រាក់​ជិត​5​សែន​

បន្ទាយមានជ័យ ៖ ហាង​លក់​មាស​និង​ទទួល​បញ្ចាំ​របស់​ជា​របស់​ថៃ​មួយ​កន្លែង​ត្រូវ​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​កាំភ្លើង​ជ័រ​ចូល​ប្លន់​យក​អស់​មាស​28​បាត​គិត​ជា​ប្រាក់​4​សែន​8​ម៉ឺន​បាត​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​។​

​ករណី​ប្លន់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​2​រសៀល​ថ្ងៃ​ទី​01​វិច្ឆិការ​2018​ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុងក្លឿ​ក្នុង​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវប្រទេស​ថៃ​។​

​អំពើ​ប្លន់​នេះ​សមត្ថកិច្ច​ថៃ​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា ជនសង្ស័យ​រាង​ស្គម​ខ្ពស់ ពាក់​អាវ​ខ្មៅ ពាក់មួក​ក្រណាត់​បិទមុខ ប្រើប្រាស់​កាំភ្លើង​ខ្លី​ជ័រ ពណ៌​ខ្មៅ ម៉ាក​បេ​យ៉ាតា ភ្ជុង​ស្ត្រី​អ្នក​លក់​ក្នុង​ហាង​G99​ប្រ​ម៉ូលយ​ក​មាស​អស់​28​បាត​គិត​ជា​ប្រាក់​ស្មើ​និង​4​សែន​8​ម៉ឺន​បាត​។​

​ក្រោយ​អំពើរ​ភ្ជុង​ប្លន់​នេះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ដោយ​គ្រវែង​ចោល​កាំភ្លើង​ជ័រ​នោះ​ត្រូវ​សមត្ថកិច្ច​ថៃ​រកឃើញ​។​

​យ៉ាងណា​ក៏​ដោយ​មក​ទល់​និង​ម៉ោង​5​ល្ងាច​ថ្ងៃ​ដដែល គេ​មិន​ទាន់​ដឹងថា ជនសង្ស័យ​ជា​ជនជាតិ​អ្វី​នៅឡើយ​ទេ ហើយ​ពេលនេះ សមត្ថកិច្ច​ថៃ​កំពុងប្រ​ម៉ាញ់​តាម​រក​និង​ពង្រឹង​ការត្រួតពិនិត្យ​តាម​ដងផ្លូវ​នានា​និង​ផ្លូវ​ចេញ​ចូល​ផ្សារ​រុងក្លឿ​ក៌ដូចជា​តាម​បន្ទាត់ព្រំ​ដែន​។​

​ភាគី​ថៃ​ក៏​បាន​ទំនាក់ទំនង​សុំឲ្យ​សមត្ថកិច្ច​កម្ពុជា​ទាំង​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​តាម​បន្ទាត់​ព្រំដែន​ជួយ​ទប់ស្កាត់​និង​ស្វែងរក​ជនសង្ស័យ​ដូចដែល​បាន​ប្រាប់​ភិនភាគ​៕
​ដោយ មុត សារុន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!